លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានទទួលស្គាល់ការ​កាត់​សេចក្តី​ដោយ វីដេអូ ជំនួយការអាជ្ញាកណ្តាលរឺ ( VAR) ជារឿងត្រឹមត្រូវបន្ទាប់ពីមិនបានផ្តល់គ្រាប់បាល់បញ្ចូលទីរបស់ ខ្សែ​ប្រយុទ្ធ Gabriel Jesus ​ ក្រោយ​ពីរ​កបានគ្រាប់បាល់ទី៣នៅនាទីទី៩០+៣អោយក្រុម ​Man.City បន្ទាប់ពីក្រុម​ទាំង​ពីរ មានលទ្ធផលស្មើគ្នា ២:២តាំងតែនាទីទី៥៦។

សម្រាប់២គ្រាប់របស់ Tottenham រកបានដោយ​កីឡាករខ្សែបម្រើអាហ្សង់ទីន Erik Lamela នៅនាទីទី២៣ និងខ្សែប្រយុទ្ធប្រេស៊ីល Lucas Moura នៅនាទីទី៥៦ ខណៈ២គ្រាប់របស់ Man.City រកបានដោយខ្សែប្រយុទ្ធស្លាប Raheem Sterling នៅនាទីទី២០ និង Sergio Aguero នៅនាទីទី៣៥ក្នុងការប្រកួតសប្តាហ៏ទី២​ក្របខណ្ឌ ​Premier League កាលពីថ្ងៃសៅរ៏ទី ១៧ សីហា ២០១៩។
VAR បានរកឃើញថាមុនពេលដែល Jesus រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី៩០+១ នោះគឺ​បាល់​បានប៉ះដៃកីឡាករខ្សែការពារ Laporte នៅក្នុងតំបន់គ្រោះថ្នាក់មុនរួចទៅហើយ ។អ្នកចាត់​ការទូ​ទៅ​​សញ្ជាតិអេស្បាញលោក Guardiola បាននិយាយបន្ទាប់ពីបញ្ចប់ការប្រកួត ថា៖ យើង​ត្រូវ​តែ​ទទួលយកវាតែវាជារឿងលំអៀងក្នុងការសម្រេចចិត្តរបស់ VAR។

វាជាលទ្ធផលខកចិត្តមួយសម្រាប់ Man City ក្នុងការប្រកួតក្នុងផ្ទះដំបូងរបស់​ពួកគេនៃ​រដូវកា​លថ្មីនេះ បន្ទាប់ពីចាប់ផ្តើមប្រកួតការពារតំណែងជើងឯករបស់ពួកគេជាមួយនឹងជ័យជម្នះ ៥-០ នៅ West Ham កាលពីចុងសប្តាហ៍មុននិងជាលើកទី ១ដែលពួកគេបាត់បង់ឪកាសរកបាន៣ ពិន្ទុចាប់តាំងពីចាញ់ Crystal Palace កាលពីថ្ងៃ ទី ២២ ធ្នូឆ្នាំមុន។ចំពោះអ្នកគាំទ្រក្រុមម្ចាស់ផ្ទះមិនបាន​សម្តែង​ការ​ពេញ​ចិត្តនិងបានធ្វើការស្រែកចំអកដល់ អ្នកដំណើរ​ការ VAR ខណៈដែលគ្រាប់បាល់នេះមិនត្រូវ​បាន​អនុញ្ញាតិ​​​ស្របពេលគ្រាប់បាល់ប៉ះដៃរបស់ ​Llorente បញ្ចូលទីកើតមានរឿងចម្រូងចម្រាស កាលពីជំនួប នៅ Champions League វគ្គ ៨ ក្រុមចុងក្រោយដែល Man City ត្រូវហាលអាវក្រោមថ្វីជើង Tottenham កាលពីរដូវកាលមុន។