Barcelona បរាជ័យក្រោមថ្វីជេីងរបស់​Bilbao ១ទល់០ក្នុងថ្ងៃបេីកឆាកដំបូងសំរាប់រដូវកាលថ្មីរបស់លីគកំពូលអេស្ប៉ាញដោយមិនមានវត្តមានប្រធានក្រុមLionel Messi​

តាមសារពត៌មានពីអេស្ប៉ាញជាច្រេីនបានចុះផ្សាយថា​ Messi បានរងរបួសកំភួនជេីងអំឡុងពេលវឹកហាត់ត្រៀមប្រកួតរដូវកាលថ្មី។ យ៉ាងណាម៉ិញអ្នកចាត់ការទូទៅរបស់Bacelona គឺលោក​Ernesto Valverde បានមានប្រសាសន័ថាការអវត្តមានរបស់ Messi ពុំមែនជាឧបសគ្គសំរាប់ការប្រកួតថ្ងៃដំបូងជាមួយ Athletic Bilbao នោះទេ​ ព្រោះរដូវកាលនេះយេីងមានកីឡាករចំណូលថ្មី​ដែលទេីបទិញ ពី Atletico Madrid គឺ Antonine Griezmann អាចចាប់ដៃគូលេងជាមួយ ​Luis Suarez និង​ Dembele បាន។

ទោះយ៉ាងណាការរំពឹងទុកមួយនេះត្រូវបានរលាយអស់ដោយចប់ការប្រកួត​លទ្ធផល១-០ ដែលជាការស៊ុតបញ្ចូលទីរបស់កីឡាបំរ៉ុង​Bilbao នៅនាទី ទី៨​៩ ​ក្រោយពេលដូរចូលបាន១នាទីគឺកីឡាកាក់អាវលេខ២០ Aritz Aduriz កីឡាករចាស់វស្សារសញ្ជាតិអេស្ប៉ាញ​ វ័យ38ឆ្នាំ​។

ក្នុងថ្ងៃដដែលនេះដែរនៅប្រទេសអាល្លឺម៉ង់Bayern Munich យកបានត្រឹម​២ស្មេីជាមួយ ​Hertha Berlanក្នុងថ្ងៃប្រកួតដំបូងនៃរដូវកាលថ្មី​របស់ Bundesligaផងដែរ។
ការប្រកួតសប្តាហ៍ទី១នៅ Laliga ថ្ងៃ១៨នេះដែរ​ អធិរាជ្យ​ស​ Real Madrid ក៏ត្រូវទៅសួរសុខទុក្ខ​ Celta Vigo
និង Atletico Madrid បេីកទ្វារទទួលស្វាគមន៍Getafe៕