ក្រុមហង្សក្រហម Liverpool បន្ទាប់ពីទទួលជ័យជម្នះដ៏សំខាន់លើកពានរង្វាន់ UEFA Super Cup ក្រោយ​ផ្តួលក្រុមតោខៀវ Chelsea ដោយបាល់ប៉េណាំងទី៥ទល់និង៤ ក្រោយបញ្ចប់លទ្ធផល២:២ បានធ្វើអោយ​ក្លឹបរបស់​ពួកគេ​ក្លាយ​ជាក្រុមមួយដែលទទួលជោគជ័យ​បំផុត​នៅ​លីក​កំពូលអង់គ្លេស។

បច្ចុប្បន្នក្រុមដែលមានអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp បានយកឈ្នះគូប្រជែង Manchester United ជាពានមួយពានរង្វាន់សរុបក្នុងស្រុកចំនួន ៤៦ មានន័យថាលើសក្រុមម្ចាស់ជើងឯក Premier League ១៣​សម័យ​ដែល​ធ្លាប់ឈ្នះពានក្នុងស្រុកសរុបមានត្រឹមតែ ៤៥ សរុបប៉ុណ្ណោះ។

កំលុងពេលដឹកនាំក្រុម Man.United លោក Alex Ferguson ធ្លាប់ឈ្នះពានរង្វាន់ក្នុងស្រុកចំនួន ២០ ដោយ​បានផ្តួលក្រុម Liverpool ដែលធ្លាប់ឈ្នះ១៨ ពានប៉ុណ្ណោះ។ ប៉ុន្តែ​បន្ទាប់ពី​លើកពាន​Champion League លើក​ទី៦​កាលពីរដូវកាលមុន និង បន្តឈ្នះពាន Super Cup ក្រោយផ្តួ លChelsea ដោយបាល់​ប៉េណាំង​ទី​ខណៈ​កីឡាករ Adrian អតីតអ្នកចាំទីក្រុម West Ham បានជួយសង្គ្រោះបាល់ពីខ្សែប្រយុទ្ធ Tammy Abraham ធ្វើ​អោយ​​ហង្សក្រហមមានកំនត់ត្រាកើនលើស Man.United នាពេលនេះ។