បន្ទាប់ពី ​Liverpool បំបាក់ចាបលឿង​ Norwich City ក្នុងថ្ងៃដំបូងនៃការប្រកួត​ English Premier League ក្នុងលិទ្ធផល៤-១មក នៅយប់ថ្ងៃទី១០នេះដែរក៏ជាការប្រកួតដំបូងរបស់​មេឃខៀវ Manchester City ដែរ​ ដោយត្រូវទៅសួរសុខទុក្ខ​ ញញួរធំ West Ham ដល់ផ្ទះ​,​ ដោយកុំឲ្យចាញ់ចិត្តនិងការព្រលោយពាក្យសំដីរបស់គ្រូបង្វឹក Liverpool លោក Pep Guardiola បំបាក់ញញួធំដោយមិនសំចៃរហូតទៅដល់៥គ្រាប់​ ការប្រកួតយប់មិញនេះដែរ Raheem Sterling ធ្វេីបាន​ Hat-trick ៣គ្រាប់ម្នាក់ឯង​ ដែលធ្វេីឲ្យគ្រូបង្វឹកលោក​ Pep Guardiola សរសេីរមិនដាច់ពីមាត់ថាកីឡាករសញ្ញាតិអង់គ្លេសវ័យក្មេងអាយុ២៤ឆ្នាំរូបនេះពិតជាមា​នទេពកោសល្យនិងទំរង់លេងបានយ៉ាងល្អ។

គួររំលឹកផងដែរថាអតិតកីឡាករវ័យក្មេងរបស់ Liverpool រូបនេះរកបាន២៣គ្រាប់និង assist ១៨គ្រាប់​កាលពីលេងឲ្យ​ ​Liverpool​ បានចំនួន១២៩ប្រកួត​ ហេីយក៏បានផ្លាស់មក Manchester City នៅរដូវកាលឆ្នាំ២០១៥ ដោយស៊ុតចូលបាន៧៥គ្រាប់បូករួមទាំង៣គ្រាប់ដែលស៊ុតចូល​កាលពីយប់មុិញ និង assist បាន៥១គ្រាប់​ សំរាប់ការបង្ហាញខ្លួនបាន​ ១៩៥ប្រកួត។

ការបង្ហាញទំរង់របស់ Manchester City យប់មិញពិតជាល្អមែនតែនេះគ្រាន់ជាការចាប់ផ្តេីមតែប៉ុណ្ណោះ​ ព្រោះរដូវកាល​២០១៩-២០២០នេះមិនមែនតែ Liverpool ទេដែល​ Manchester City ត្រូវប្រជែង​ ព្រោះនៅមានក្លឹបជា​ច្រេីនដែលត្រូវប្រជែងដូចគ្នា​ដូចជា​ Chelsea​ Manchester United​ និង Arsenal ជាដេីម។
យ៉ាងណាមុិញអ្នកគាំទ្ររបស់ Liverpool រំពឹងថាក្លឹបអាចគ្រងដំណែងជេីងឯងម្តងនៅរដូវកាលនេះព្រោះអីកាលពីរដូវកាលមុនគំលាតគ្នាតែ១ពិន្ទុប៉ណ្ណោះពីម្ចាស់គ្រងជេីងឯកManchester City​។
ម្យ៉ាងវិញទៀតក្លឹបក៏មិនធ្លាប់ដែលបានលេីកពាននេះម្តងឡេីយតាំងពីឆ្នាំ១៩៩២មកម្លេះ។