លោក Pep Guardiola បានបញ្ជាក់ថា David Silva ត្រូវបានតែងតាំងជាប្រធានក្រុមថ្មី ។ ខ្សែបម្រើDavid Silva និងទទួលខុសត្រូវក្នុងនាមជាប្រធានក្រុមមេឃខៀវManchester City បន្ទាប់ពីអតីតប្រធានក្រុម កីឡាករVicent Kompany បានចាកចេញទៅក្លឹបAnderlech វិញក្រោយបញ្ចប់រដូវកាលចាស់។

អតីតកីឡាករជម្រើសជាតិអេស្បាញដ៏មានបទពិសោធន៍បានចុះហត្ថលេខាផ្ទេរពី Valencia មកលេងនៅអង់គ្លេស កាលពីឆ្នាំ ២០១០ និងបានឈ្នះពានរង្វាន់ធំ ៗ ចំនួន ១០ នៅឯកីឡដ្ឋាន Etihad Stadium ខណៈដែលនៅអំឡុងខែមិថុនាកន្លងទៅ Silva បានប្រកាសថារដូវកាល ២០១៩-២០២០ នឹងក្លាយជាឪកាសលើកចុងក្រោយរបស់ខ្លួនជាមួយក្រុមMan.City ។

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញបានប្រាប់អោយដឹងបន្តថាៈSilva វ័យ ៣៣ ឆ្នាំត្រូវបានជ្រើសរើស ដោយ មិត្ត រួមក្រុមនឹងត្រូវបានគាំទ្រដោយអនុប្រធានក្រុម Fernandinho, Kevin De Bruyne និង Sergio Aguero មុនពេលពួកគេត្រូវធ្វើការប្រកួតការពារតំណែងជើងឯកPremier League ជាលើកទី ៣ ជាប់គ្នានៅ លើ ទឹក ដី ក្រុម West Ham នៅចុងសប្តាហ៏នេះ។ វាជាការគោរពដែលមិនគួរឱ្យជឿ ពីមិត្តរួមក្រុម និងជា ការសម្រេចចិត្តល្អបំផុតសម្រាប់ក្លឹប។