Mauro Icardi បានធ្វើការចរចារជាមួយក្រុម Inter Milan ដើម្បីបន្តកិច្ចសន្យាថ្មីរបស់គាត់អស់រយៈពេលជាច្រើន ខែប៉ុន្តែពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងថ្មីបានដោយសារមូលហេតុលក្ខខណ្ឌហិរញ្ញវត្ថុ។ ហេតុដូច្នេះហើយក្រុម ប្រឹក្សាភិបាលក្លិបបង្ហាញអារម្មណ៏ ធុញទ្រាន់នឹងខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះនិងយល់ថាវិធីដែលល្អបំផុតគឺ​លក់​​គាត់ចេញពីក្លិបតាមដែលអាចធ្វើបានទៅអោយក្រុម Juventus ។

យោងតាមកាសែត La Gazzetta dello Sport នៅប្រទេសអ៊ីតាលី បានចុះផ្សាយពី ក្លិបសេះបង្កង់ Juventus កំពុងត្រូវ​ការខ្សែប្រយុទ្ធ​ម្នាក់ទៀតខណៈ Cristiano Ronaldo ផ្តល់យោបល់ថា Mauro Icardi គឺល្អសក្តិសម​ជាង​ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុម Man.United ។

ថ្ងៃចុងក្រោយនេះមានការលើក​ឡើងពីលទ្ធភាព​ដោះ​ដូរគ្នារវាង Paulo Dybala ទៅកាន់ Manchester United ខណៈ Lukaku ប្តូរមក Juventus ប៉ុន្តែដំនើរការ​ហាក់មិនរលូននោះទេ។ សម្រាប់ Mauro Icardi តម្លៃខ្លួនរបស់គេគឺប្រហែលជា ៤០ លានអឺរ៉ូនិង ជាតម្លៃសមរម្យ​មួយ​ដែលផ្តល់ឪកាសអោយម្ចាស់ជើងឯក SerieA នាំយករូបគេមករួមក្រុមបាន។