លោក Jurgen Klopp បានសារភាពថាក្រុមហង្សក្រហម Liverpool បានត្រៀមចាប់ផ្តើមប្រកួតរដូវកាលថ្មីដ៏លំបាកក្រោយ​បរាជ័យក្នុងជំនួបបើករដូវកាល Community Shield ជាមួយក្រុម Manchester City នៅឯ កីឡាដ្ឋាន Wembley ដោយ​បាល់ប៉េណាំងទីក្រោយចប់លទ្ធផល១:១កាលពីថ្ងៃអាទិត្យ ។ ក្រុមម្ចាស់ជើងឯកអឺរ៉ុប Liverpool បានចាញ់ ៣ លើក ក្នុង​ចំណោម​​ការប្រកួត​មិត្តភាព​មុនបើករដូវកាល របស់ពួកគេមានដូចជាក្រោមថ្វីជើង Borussia Dortmund, Sevilla និង Napoli ។

ក្រោយបញ្ចប់ការប្រកួតអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានផ្តល់បទសម្ភាសន៏ប្រាប់បណ្តាញសារពត៌មានថាៈ ពួកគេមើល ទៅ​ស្រែកឃ្លានជ័យជំនះខ្លាំងណាស់ ។ នោះមិនមានន័យថាយើងខ្វះខាតលទ្ធភាពនោះទេប៉ុន្តែយើងបានប្រយុទ្ធនៅថ្ងៃនេះ ។ លោកKlopp បន្តថា​ក្រុមរបស់លោកដែលត្រូវប្រកួតជាមួយ Norwich នៅថ្ងៃបើកឆាកចុងសប្តាហ៏នេះកំពុងជំរុញការវិល ត្រឡប់​មកវិញរបស់​អនុ​ប្រធានក្រុម James Milner ដែលបានខកខានបង្ហាញខ្លួនក្នុងការប្រកួត Community Shield ដោយ សារតែបញ្ហាសាច់ដុំ។

Milner មាន​អាយុ ៣៣ ឆ្នាំបានដើរតួយ៉ាងសំខាន់ក្នុងជោគជ័យរបស់ Liverpool កាលពី រដូវកាល មុនដោយបង្ហាញខ្លួន ៣១ ដងនៅ Premier League និង ១២ ដងនៅ Champions League ។

ប្រភពព័ត៌មាន: besoccer