Barcelona បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែការពារស្លាបឆ្វេងJunior Firpo ពីក្លឹប Real Betis ក្នុង​កិច្ចសន្យារយៈពេល៥ឆ្នាំ។ កីឡាករជម្រើសជាតិអេស្ប៉ាញU២១ឆ្នាំរូបនេះមានតម្លៃខ្លួនប្រមាណ ២៧.៥ លាន​ផោន ខណៈ​ក្រុមម្ចាស់ជើងឯក La Liga បានដាក់តម្លៃទិញផ្តាច់កុងត្រារហូតដល់ ១៨៣ លានផោន ។

Firpo បាន​បង្ហាញ​ខ្លួនក្នុងការប្រកួតចំនួន ២៩ លើកអោយ Real Betis កាលពីរដូវកាលមុន និង ជាផ្នែកមួយនៃក្រុម​ដែល​ឈ្នះ​ពាន​រង្វាន់ជើងឯក European Championship កាលពីខែមិថុនា២០១៩កន្លងទៅ។

ការមកដល់របស់ Firpo គឺជាសមាជិកទី៥របស់ក្រុម Barcelona បន្ទាប់ពីក្លឹបទិញ Antoine Griezmann ពីគូ​ប្រជែង Atletico Madrid ក្នុងតម្លៃ ១០៧ លានផោនកាលពីខែកក្កដាស្របពេលក្រុមរបស់លោក Ernesto Valverde បានពង្រឹង​ក្រុមដោយ កា​រ​បន្ថែមខ្សែបម្រើ Frenkie de Jong ពីក្លិប Ajax ក្នុងតម្លៃ ៦៥ លាន​ផោនអ្នកចាំទី Neto មក​ពី​ក្រុម Valencia និងខ្សែការពារ Emerson មកពីក្រុម Atletico-MG របស់​ប្រេស៊ីល។ ប៉ុន្តែកាលពីថ្ងៃអង្គារ ក្លឹប​បាន​លក់ខ្សែបំរើ​ស្លាបប្រេស៊ីល Malcom ទៅអោយក្រុម Zenit St Petersburg ក្នុងតំលៃ ៣៦.៥ លាន​ផោនបន្ទាប់ពី​ចំណាយពេលបានត្រឹមមួយរដូវកាលនៅកីឡាដ្ឋាន Camp Nou។