នៅសល់តែ ៩ ថ្ងៃទៀតប៉ុណ្ណោះ ទីផ្សារដោះដូរកីឡាករនៃក្របខ័ណ្ឌ Premier League និងត្រូវដល់ថ្ងៃបិទជា ផ្លូវការណ៏ហើយ ប៉ុន្តបើក្រឡេកមើលក្រុមកំពូលទាំង៦នៅលីគអង់គ្លេសកំពុងដុតដៃដុតជើងផ្ទេរយកកីឡាករ​ដែល​ពួកគេចង់បានមកជាបន្តបន្ទាប់ទៀតខណៈ Chelsea ត្រូវហាមឃាត់ការផ្ទេររបស់ពួកគេ។ យ៉ាងណាមិញ​Man.City បាននាំយកកីឡាករខ្សែបម្រើ-ការពារ Rodri Hernandez ចូល​រួមជាមួយ Man City, ខណៈ​ខ្សែបម្រើDani Ceballos បានចូលរួមជាមួយ Arsenal និងខ្សែបម្រើ Tanguy Ndombele បានចូលរួមជាមួយ Tottenham Hotspur ។ ខាងក្រោមនេះជាកីឡាករ៤ រូបមានសក្តានុពលខ្ពស់អាចនិងផ្លាស់មកក្របខណ្ឌ Premier League មុនថ្ងៃផុតកំណត់។

១. Giovani Lo Celso

ខ្សែបម្រើវ័យ២៣ឆ្នាំសញ្ជាតិអាហ្សង់ទីនGiovani Lo Celso បានបង្ហាញទម្រង់លេងល្អនៅLa Liga កាល ពីឆ្នាំមុន។ ជាមួយក្រុមReal Betis គាត់រកបាន ១៦ គ្រាប់និង Assist ៦ ដងក្នុងការបង្ហាញខ្លួន ៤៦ ប្រកួត។ បន្ទាប់ពីក្រុមបានចុះហត្ថលេខានាំយកNabil Fekir ពីLyon មករួមក្រុមឪកាសនៃការចាកចេញរបស់Lo Celso កាន់តែខ្ពស់ស្របពេលអ្នកចាត់ការទូទៅTottenhamសញ្ជាតិអាហ្សង់ទីនលោកPochettino អាចបង្ហាញចំណាប់ អារម្មណ៏លើការផ្ទេរជនរួមជាតិរបស់គាត់ ប្រសិនErikssenចាកចេញពីក្លឹបមុនរដូវកាលថ្មីចាប់ផ្តើមនោះ។

២. Moise Kean

Moise Kean គឺជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យ មួយផ្សេងទៀតដែលបានបង្ហាញទម្រេង់លេងនៅប៉ុន្មាន​ប្រកួតចុងក្រោយមុនបញ្ចប់រដូវកាលចាស់ ។ ក្នុងនាមខ្សែប្រយុទ្ធ Juventus និងមានអាយុត្រឹមតែ ១៩ ឆ្នាំ Kean ចូល​លេង​បាន១៧ប្រកួតរកបាន៧គ្រាប់និងAssist១គ្រាប់។ គេហទំព័រ​Sky Italia បានចុះផ្សាយថា ក្រុម Everton កំពុងត្រូវការខ្សែបម្រើម្នាក់ទៀតបន្ទាប់ពីខ្សែប្រយុទ្ធ Cenk Tosun ធ្វើមិនបានល្អហើយ Richarlison នៅមិនទាន់មានដៃគូចាប់ដៃគូលេងនៅតំបន់បម្រើកណ្តាលបានពេញលេញនៅឡើយទេ។ ដូច្នេះ Kean កំពុង ស្ថិតនៅក្នុងជម្រើសរបស់គ្រូបង្វឹកលោកMarco Silva។

៣. Bruno Fernandes

ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់វ័យ២៥ឆ្នាំ Bruno Fernandes កំពុងលេងអោយក្រុមSportin CP បាន បង្ហាញ​ខ្លួន ៥៣ លើកនិងរកគ្រាប់បាល់បាន ៣២ គ្រាប់ព្រមទាំង Assist ១៨ លើក ក្នុងការប្រកួតទាំងអស់ កាល​ពី​រដូវកាលមុន។ ធ្វើអោយក្លឹបមួយចំនួនចាប់អារម្មណ៏ស្របពេលសាមីខ្លួនបានព្រលយពាក្យថាគាត់ចូល​ចិត្ត​បា​ល់​ទាត់អង់គ្លេស។Man.Unitedនិង Man.CIty ឈានមុខគេ​ទៅនិងការចង់បាន​Fernandes​ម​ក​រួមក្រុមខណៈ Liverpool និងTottenham ក៏ជាក្រុម២ដែលបង្ហាញចំណាប់អារម្មណ៏​ក្នុងចំណោម​៤ក្រុម​ខាង​លើ​ផងដែរ។

៤. Paulo Dybala

រដូវកាលចាស់ Paulo Dybala រកបានគ្រាប់បាល់ ១០ គ្រាប់និងAssist ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៤២ លើក។
Dybala ត្រូវបានផ្សារភ្ជាប់ទៅកាន់ក្រុម Tottenham Hotspur ក្នុងតម្លៃផ្ទេរ ៨០ លានផោន។ តែទីបំផុតSpurs បានទិញ Ndombele មករួមក្រុមខណៈCelso ក៏អាចជាកីឡាករបន្ទាប់។ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមុន​បំណាច់​ខែកក្កដា ២០១៩នេះក្រុមMan.United បានទទួលសំណើរ ពីJuventusដោយដាក់សំណើរDybala ជាថ្នូរនិងការចង់បានLukakuមកកាន់ក្រុម បន្ទាប់ពីលោកMaurizio Sarri យល់ថាDybala មិនអាចលេងស៊ី​សង្វាក់​ជាមួយក្រុមដែលលោកកំពុងដឹកនាំនេះទេ ។