ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A បានពង្រឹងកីឡាករនៅតំបន់បម្រើកណ្តាលមុនរដូវកាលថ្មីខិតជិតចូលមកដល់ ខណៈដែល ពួកគេបានផ្ទេរយកខ្សែបម្រើអន្តរជាតិវេល Aaron Ramsey និង ខ្សែបម្រើបារាំងAdrien Rabiot ដោយគ្មានតម្លៃខ្លួនកាលពីពេលថ្មីៗនេះ។យោងគេហទំព័រSport Bible ​បានចុះផ្សាយថាៈ​យ៉ាងណាមិញ​ទោះ​បីជាទិញបានខ្សែបម្រើកណ្ដាលពីររូបមករួមក្រុមក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកចាត់ការទូទៅថ្មីលោក Maurizio Sarri ចង់ចុះហត្ថលេខាលើខ្សែបម្រើឆ្នើមម្នាក់ទៀតដែលបានកំនត់គោលដៅរួចហើយនោះគឺកីឡាករ Eriksen។

Eriksenកីឡាករអន្តរជាតិដាណឺម៉ាករូបនេះនៅសល់កិច្ចសន្យាជាមួយក្រុម រយៈពេលមួយឆ្នាំទៀតប៉ុណ្ណោះ ប៉ុន្តែ​រូបគេធ្លាប់បានបង្ហាញពីបំណងប្រាថ្នានៅចុងបញ្ចប់នៃរដូវកាលចាស់ជាមួយការប្រកួតប្រជែងនៅក្លឹបថ្មី។អតីតកីឡាករក្រុម​Ajax បានប្រាប់កាសែតដាណឺម៉ាក Ekstra Bladet ថា :ខ្ញុំមានអារម្មណ៍ថាអាជីពរបស់ខ្ញុំស្ថិត​នៅ​ដំណាក់​កាល​ត្រូវសាកល្បងការប្រកួតប្រជែងថ្មី។

កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានចូលលេងអោយក្លឹប ប្រាំមួយរដូវកាលហើយ ប៉ុន្តែ មិនទាន់បានឈ្នះពានរង្វាន់អ្វី​ឡើយកំឡុងពេលស្នាក់នៅជាមួយក្រុមមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡងដុននេះ ។