ហង្សក្រហម Liverpool បានចុះហត្ថលេខាលើខ្សែបម្រើកណ្តាលវ័យទើបតែមានអាយុ ១៦ ឆ្នាំ Harvey Elliott ពីក្រុម Fulham ។Elliott បានក្លាយជាកីឡាករវ័យក្មេងបំផុត​កំលុងពេលបង្ហាញ​ខ្លួននៅ​ក្របខ័ណ្ឌ Premier League ក្នុងនាមកីឡាករបម្រុងសម្រាប់ជំនួបជាមួយក្លឹប Wolverhampton Wanderers កាល​​ពីខែឧសភាកន្លងទៅក្នុងវ័យ១៦ឆ្នាំនិង ៣០ ថ្ងៃ។

កីឡាករអន្តរជាតិអង់គ្លេសវ័យក្មេងនៅមិនទាន់អាចចាត់បញ្ចូល និង ក្លាយជាកីឡាករអាជីពបានដរាប​ណារូប​គេឈានចូលដល់វ័យ ១៧ឆ្នាំ ពេញលេញនៅខែមេសា ២០២០ ឆ្នាំក្រោយ។ Liverpool ក៏​បាន​ ដាក់អោយ Elliot បង្ហាញខ្លួនសម្រាប់ការប្រកួតមិត្តភាពកាល​ពីថ្ងៃ​អាទិត្យ​ជាមួយ Napoli នៅ Edinburgh ផងដែរប៉ុន្តែទទួលលទ្ធផលបរាជ័យ ៣:0 ។

Elliott ក៏មានចំណាប់អារម្មណ៏ពីក្លិបធំៗដូចជាៈ Real Madrid, Paris St-Germain, Arsenal និង Manchester City នឹងក្លាយជាកីឡាករមានទេពកោសល្យទីពីរក្នុងការចូលរួមជាមួយក្រុម Liverpool នៅរដូវក្តៅនេះបន្ទាប់ពីខ្សែបម្រើ-ការពារសញ្ជាតិហូឡង់ Sepp van den Berg វ័យ ១៧ ឆ្នាំបាន ផ្លាស់ពីក្លឹប PEC Zwolle រួចមក។