Juventus នៅតែចិញ្ចឹមចិត្តចុះចុះហត្ថលេខានាំយក ខ្សែបម្រើ Ivan Rakitic របស់ក្រុម Barcelona ក្នុងកិច្ចព្រមព្រៀងយកកីឡាករម្នាក់របស់ខ្លួនជាថ្នូរដើម្បីដោះដូរគ្នាជាមួយកីឡាករអន្តរជាតិក្រូអាតមុនពេលទីផ្សារដោះដូរកីឡាករនៅក្របខណ្ឌ La Liga និងបិទនៅថ្ងៃច័ន្ទទី ២ សីហា ២០១៩នេះ។
ចំណាប់អារម្មណ៍របស់ក្លឹបម្ចាស់ជើងឯកអ៊ីតាលីចង់បាន Rakitic មិនមែនជារឿងថ្មីទេបន្ទាប់ពីរូបគេជាតួអង្គនៃការផ្លាស់ប្តូរទៅកាន់ក្លឹប Paris Saint-Germain ដើម្បីនាំយក Neymar មកកាន់ Camp Nou កំពុងនៅជាប់គាំង ដូច្នេះក្រុម Juventus បានសម្រេចដាក់ឈ្មោះ ខ្សែបម្រើអាឡឺម៉ង់ Emre Can ជាបេក្ខភាពដើម្បីដោះដូរ។
យោងតាមប្រភពដដែលបន្តថាៈការចរចារវាងក្លឹបទាំងពីរកំពុងដំណើរការខិតទៅមុខ ស្របពេល Rakitic អង្គុយជាកីឡាករបម្រុងកំលុងពេលជំនួបដែល Barcelona បានត្រឹមស្មើជាមួយ Osasuna កាលពីថ្ងៃសៅរ៏ កន្លងមកនេះ។