Barcelona ចងបានខ្សែប្រយុទ្ធ Mohamed Salah មករួមក្រុមប្រសិនខកខានក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Erling Braut Haaland ពីក្រុម Borussia Dortmund នៅបញ្ចប់រដូវកាលនេះ។បើទោះបីជាកំពុងប្រឈមបញ្ហាហិរញ្ញវត្ថុប៉ុន្តែក្លឹបនៅមានប្រាក់កម្ចីមួយច្រើនគួរសមដោយរំពឹងថាក្លឹបនៅតែមានលទ្ធភាពក្នុងការចុះហត្ថលេខានំាយកសមាជិកថ្មីដែលចាំបាច់ដើម្បីយកមកពង្រឹងក្រុមបន្ថែមទៀត ។គេហទំព័រ AS បានចុះផ្សាយថាបើទោះបីជា Haaland គឺជាគោលដៅចម្បងជាមួយនិងកិចសន្យាទិញផ្តាច់កុងត្រា ខ្សែប្រយុទ្ធដែលមានរហស្សនាមជាម៉ាស៊ីនរកគ្រាប់បាល់សញ្ជាតិន័រវេសរូបនេះត្រឹមតែ៦៧ លានផោនដែលជាតម្លៃមួយដ៏ល្អបំផុតដែលពិបាកក្នុងការបដិសេធនិងទិញ។
ប្រភពបន្តថាបើទោះបីជាមានឪកាសសម្រាប់ក្រុមលោក Xavi ប៉ុន្តែពួកគេនឹងត្រូវប្រឈមនិងគូ ប្រជែងដ៏សំខាន់នៅលីគកំពូលអង់គ្លេសនោះគឺ Man. City ខណៈ Barcelona ដូច្នេះ Barcelona បានត្រៀមលក្ខណៈរួចជាស្រេចដោយសម្លឹងឃើញបេក្ខភាពខ្សែប្រយុទ្ធអន្តរជាតិអេហ្សីបSalah ដែលនៅមិនទាន់បន្តកុងត្រាថ្មី នៅទឹកដី Anfield អោយលើសពីរដូវកាល ២០២២-២០២៣ ។
Liverpool ក៏នៅមិនទាន់បានបង្ហាញពីចេតនាចង់បំពេញលក្ខខណ្ឌ ឱ្យ Salah ទទួលបានប្រាក់ឈ្នួលច្រើនជាងពេលបច្ចុប្បន្នដោយ ទុកអោយកីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់ ច្រើនបំផុតរបស់ក្លឹបពិចារណាអំពីអនាគតរបស់ខ្លួនដោយខ្លួនឯង។Barcelona ក៏និងត្រៀមយល់ព្រមចំណាយប្រាក់ ៥៥ លានផោនដើម្បីនាំយក Salah ដែលឈានដល់វ័យ ៣០ ឆ្នាំក្នុងខែមិថុនាមកកាន់លីគកំពូលអេស្បាញ។
ប្រភព៖ Sportsmole