បរទេស៖ ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich បានជាប់ឈ្មោះជាកីឡាករបាល់ទាត់បុរសឆ្នើមប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបប្រចាំរដូវកាល ២០១៩-២០២០ ។
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប៉ូឡូញ Lewandowski វ័យ៣២ ឆ្នាំរូបនេះបានផ្តួលមិត្តរួមក្រុម គឺអ្នកចាំទី Manuel Neuer និងខ្សែបម្រើ Kevin de Bruyne របស់ក្រុម Manchester Cityដើម្បី ឈ្នះពានកិត្តិយសផ្ទាល់ខ្លួនមួយនេះ ។ទោះយ៉ាងណាគ្រូបង្វឹក Hansi Flick របស់ក្រុម Bayern Munich ក៏ត្រូវបានជាប់ឈ្មោះជាគ្រូបង្វឹកល្អ ប្រចាំឆ្នាំបន្ទាប់ពីដឹកនាំក្រុមលើកពានកំពូលទ្វីប អឺរ៉ុប Uefa Champion League ជាលើកទី ៦នេះផងដែរ ។
គួរបញ្ជាក់ថា Lewandowski រកបាន ៥៥ គ្រាប់ក្នុង ៤៧ ប្រកួតកាលពីរដូវកាលមុនជួយអោយក្រុម ឈ្នះជើងឯក៣ក្នុង១រដូវកាល គឺពាន Champions League, Bundesliga និង German Cup ។ អតីតខ្សែប្រយុទ្ធក្លឹប Dortmund រូបនេះធ្វើបានយ៉ាងល្អបំផុតគឺរកគ្រាប់បាល់ច្រើន ជាងកីឡាករដទៃទៀតនៅលីគកំពូលទាំង ៥ របស់អឺរ៉ុបគឺបានរហូតដល់ទៅ១៦គ្រាប់ គ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលចាស់កន្លងទៅ៕
ប្រភព៖ Sabay News