នៅថ្ងៃនេះ ស្រាប់តែមានដំណឹងចេញពីក្រុងបាសេឡូណាមកថា លោក Bartomeu កំពុងជាប់សំណុំរឿងពុករលួយមួយ ដែលអាចនឹងធ្វើឱ្យលោកជាប់ទោសដល់ពន្ធនាគារបាន។
ស្របពេលក្រុម Barcelona កំពុងឈឺក្បាលរឿង Lionel Messi ចង់ចាកចេញផងនោះ ពេលនេះស្រាប់តែមានដំណឹងថ្មីមួយទៀតមកថាលោក Bartomeu ដែលជាប្រធានក្លឹបកំពុងត្រូវប៉ូលិសស៊ើបអង្កេតហើយពីរឿងពុករលួយ។ ប៉ូលិសនៅតំបន់កាតាឡាន់ បានធ្វើរបាយការណ៍មួយទៅចៅក្រមស៊ើបសួរ ពីរឿងដែលក្រុម Barcelona បានជួលក្រុមអ្នកពិគ្រោះយោបល់នៅលើបណ្ដាញសង្គម ដើម្បីតាមដាននៅលើបណ្ដាញ Online។ ដោយនេះត្រូវបានសន្និដ្ឋានថាអាចជាប់ជា ឧក្រិដ្ឋកម្មសេដ្ឋកិច្ចដែលអាចកើតមាន។
តាមការចោទប្រកាន់នេះក្រុម Barcelona ត្រូវបង់ប្រមាណ៦០%ឯណោះទៅលើអត្រានៃសេវាកម្ម I3 Ventures ដែលពួកគេបានជួលមក ពិនិត្យនិងគ្រប់គ្រងលើបណ្ដាញសង្គមទាំងអស់របស់ក្រុម Barcelona ។ ចៅក្រម និងធ្វើការសម្រេចថាតើត្រូវធ្វើយ៉ាងណា ឬត្រូវហៅថ្នាក់ដឹកនាំក្រុម Barcelona មកជួយបកស្រាយ។
រំលឹកថា ក្រុម Barcelona នេះ បានប្រើប្រាស់បច្ចេកវិទ្យាខាងលើកាលពីខែកុម្ភៈកន្លងទៅ ប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏ឈប់ប្រើប្រាស់វិញ។ បច្ចេកវិទ្យាខាងលើនេះ ត្រូវបានគេចោទប្រកាន់ថាប្រធានក្លឹប Barcelona ប្រើប្រាស់វាដើម្បីវាស់ស្ទង់ពីចំណូល ដើម្បីបង្កើនប្រាក់ផ្ទាល់ខ្លួនឱ្យបានកាន់តែច្រើនឡើង។ ដំណឹងពុករលួយផ្ទៃក្នុងនេះ នឹងធ្វើឱ្យមានភាពវឹកវរកាន់តែខ្លាំងឡើងនៅក្នុងក្រុម Barcelona ស្របពេលជាមួយ Messi ចង់ចាកចេញ៕