សហព័ន្ធបាត់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថាUEFA បានធ្វើការសុំទោសប្រិយមិត្តគាំទ្រ Liverpool និង Real Madrid ដែលបានជាប់គាំងមិនអាចចូលរួមទស្សនាដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ។គួរញ្ជាក់ថា អ្នកគាំទ្រក្រុមម្ចាស់ជើងឯករង Liverpool បានពណ៌នានិងរិះគន់អំពីប៉ូលីសបារាំងដែលប្រើសកម្មភាពរារាំងភាពវឹកវរកំលុងពេលដែលប្រិយមិត្តគាំទ្រ ទាំងសងខាងបានចូលរួមទស្សនាការប្រកួតដ៏ច្រើនលើសការព្រៀងទុកកាលពីថ្ងៃសៅរ៍សប្តាហ៏មុន។
សេចក្តីថ្លែងការណ៍របស់ UEFA បានបញ្ជាក់យ៉ាងដូច្នេះថាៈ គ្មានអ្នកគាំទ្របាល់ទាត់ណាម្នាក់គួរតែត្រូវបានដាក់អោយស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ក្នុងពេលនោះឡើយ ហើយវាមិនត្រូវកើតឡើងម្តងទៀតទេ”។ UEFA សូមអភ័យទោសដោយស្មោះចំពោះអ្នកទស្សនាទាំងអស់ដែលបានជួបប្រទះឬបានឃើញព្រឹត្តិការណ៍ដ៏គួរឱ្យភ័យខ្លាចនិងទុក្ខព្រួយនៅ កីឡដ្ឋាន Stade de France នៅថ្ងៃទី ២៨ខែឧសភាឆ្នាំ ២០២២ នៅទីក្រុងប៉ារីស។
សម្រាប់ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា : អ្នកកាន់សំបុត្រដែលត្រូវបានរារាំងមិនឱ្យចូលកីឡដ្ឋានដោយបុគ្គលិកសន្តិសុខត្រូវតែទទួលបានសំណងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ។ ក្រោយពីមិនអាចមានលទ្ធភាពទទួលបានកៅអីដែលពួកគេបានបង់ប្រាក់។ ខ្ញុំបានស្នើឱ្យរដ្ឋាភិបាលបំភ្លឺអំពីអ្វីដែលបានកើតឡើង ដើម្បីកំណត់ការទទួលខុសត្រូវ និងពន្យល់លម្អិតដល់ជនរួមជាតិរបស់យើងនិងជនជាតិអង់គ្លេសព្រមទាំងអេស្ប៉ាញ។
ប្រភព៖ BBC