កីឡាករ Oleksandr Zinchenko បានរំជួលចិត្តមិនអាចទប់ទឹកភ្នែកបាន នៅក្នុងការផ្តល់បទសម្ភាសន៏ក្នុងការប្រកួតវគ្គ Play-off ការប្រកួតជម្រុះ World Cup ដ៏សំខាន់របស់ពួកគេជាមួយក្រុមជម្រើសជាតិស្កុតឡែន ខណៈដែលខ្សែការពារស្លាបឆ្វេងក្រុមមេឃខៀវ​ Man.City បានប្តេជ្ញាចិត្តផ្តល់ឱ្យប្រជាជនអ៊ុយក្រែននូវអារម្មណ៍ជឿជាក់មិនគួរឱ្យជឿជាមួយនឹងភាពប្រាកដប្រជាលើជ័យជម្នះដ៏សំខាន់នេះ។

ការប្រកួតវគ្គ Play-off ដែលត្រូវបានពន្យារពេលនឹងក្លាយជាការប្រកួតលើកដំបូងរបស់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ីចាប់ផ្តើមចូលលុកលុយឈ្លានពានប្រទេសរបស់ពួកគេនៅក្នុងខែកុម្ភៈកន្លងទៅ។ជ័យជម្នះដ៏សំខាន់និងជួយអោយពួកគេទៅជួប វេលស៍ដើម្បីមានកៅអីលេងនៅព្រឹត្តការណ៏ World Cup ក្នុងប្រទេសកាតានៅខែវិច្ឆិកា២០២២ ។

Zinchenko បានលើកឡើងថាៈ ជនជាតិអ៊ុយក្រែនគ្រប់រូបចង់បានការបញ្ឈប់សង្រ្គាមនេះ។ខ្ញុំបាននិយាយទៅកាន់មនុស្សមកពីប្រទេសផ្សេងៗ ជុំវិញពិភពលោក ហើយខ្ញុំបាននិយាយទៅកាន់ក្មេងៗអ៊ុយក្រែនមួយចំនួន ដែលគ្រាន់តែមិនយល់ពីអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន។ពួកគេគ្រាន់តែចង់ឲ្យសង្គ្រាមបញ្ឈប់។ ពួកគេមានសុបិនមួយដើម្បីបញ្ឈប់សង្គ្រាម។

ប្រភព៖ BBC