Kylian Mbappe និងសុខចិត្តកាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួនដើម្បីផ្លាស់ទៅចូលរួមជាមួយក្រុមអធិរាជស ក្លឹប Real Madrid នៅរដូវក្តៅខាងមុខនេះដោយយោងគេហទំព័រ Marca របស់អេស្បាញបានចុះផ្សាយ។គួរបញ្ជាក់ថាអនាគតរបស់ ខ្សែប្រយុទ្ធឆ្នើមវ័យ ២៣ ឆ្នាំរូបនេះនៅកីឡដ្ឋាន Parc des Princes នៅតែបន្តជួបរឿងមិនប្រាកដប្រជាខណៈកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួននឹងផុតកំណត់នៅថ្ងៃទី២៩ ខែមិថុនា២០២២ខាងមុខ។

គួររំលឹកថា Real Madrid គឺជាក្លឹបតែមួយគត់ដែលកន្លងមកមានទំនាក់ទំនងក្នុងការចរចារចង់នាំយកសមាជិកជ័យលាភី World Cup ២០១៨ បើទោះបាន ជួបរឿងបរាជ័យកន្លងមក ប៉ុន្តែម្ចាស់ជើងឯក La Liga មានសុទិដ្ឋិនិយមអំពីឱកាសរបស់ពួកគេក្នុងការផ្ទេរយក Mbappe មកកាន់ទឹកដី Santiago Bernabeu ដោយគ្មានតម្លៃខ្លួន(Free Transfer)។

Mbappe នៅតែធ្វើបានល្អសម្រាប់រដូវកាលនេះក្រោយស៊ុតបញ្ចូលទីបាន ៣៥ ដង និង assists ២៣លើក ក្នុងការបង្ហាញខ្លួន ៤៣ ប្រកួតសម្រាប់ PSG ។

ប្រភព៖ Sportmsole