Man. United មានបំណងចង់បញ្ចប់កំនត់ត្រាប្រកួតក្រៅរដូវកាលដ៏អាក្រក់របស់ពួកគេរយៈពេល៤២ឆ្នាំនៅពេលក្រុមលោក Ralf Rangnick និងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Amex Stadium ដើម្បីជួបជាមួយម្ចាស់ផ្ទះ Brighton & Hove Albion នៅរាត្រីថ្ងៃសៅរ៍ស្អែកនេះ។

បន្ទាប់ពីចាញ់រាល់ការប្រកួត Premier League 4 លើកចុងក្រោយនៅក្រៅផ្ទះដូចជាការបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល ៤ទល់និង១ ជាមួយគូប្រជែង Man. City កាលពីថ្ងៃទី ៦ខែមីនា ក្នុងរយៈពេលជាងមួយខែក្រោយមកពួកគេបន្តចាញ់ក្រុមដែលត្រូវគម្រាមកំហែងកាត់ចេញ Everton ក្នុងលទ្ធផល១ទល់និង០។ យ៉ាងណាមិញពួកគេបានបន្តចាញ់ Liverpool ក្នុងលទ្ធផល ៤ទល់និង០កាលពីថ្ងៃទី ១៩ ខែមេសា មុនពេលត្រូវក្រុមប្រជែងTop- ៤ Arsenal ផ្តួលក្នុងលទ្ធផល៣ទល់និ១ នៅកីឡដ្ឋាន Emiratesត្រឹមតែបួនថ្ងៃក្រោយមកមានន័យថា Man.Utd ត្រូវប្រឈមនិងការបរាជ័យជាលើកទី៥ចុងក្រោយសម្រាប់ការប្រកួតក្រៅទឹកដីពេលជួបម្ចាស់ផ្ទះ Brighton នៅថ្ងៃសៅរ៍នឹងធ្វើឱ្យពួកគេបន្តការចាញ់របស់ពួកគេដល់ទៅ ៥ ប្រកួត នឹងត្រូវបង្កើតកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីការចាញ់ចំនួន ៦ ដងក្រៅទឹកដីនៅចន្លោះខែធ្នូ ១៩៨០ និងខែមីនា១៩៨១។

ប៉ុន្តែការពិត Man.Utd តែងតែឈ្នះរាល់ការជួបគ្នាប្រាំពីរលើកចុងក្រោយរបស់ពួកគេជាមួយ Brighton នៅគ្រប់ការប្រកួតទាំងអស់នោះដោយ បច្ចុប្បន្នកំពុងឈរនៅលេខរៀងទីប្រាំមួយក្នុងតារាង Premier League ដោយមានប្រាំពិន្ទុតាមពីក្រោយក្រុម Arsenal ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី ៤ ដែលមាន២ប្រកួតក្នុងដៃ។

ប្រភព៖ Sportsmole