ក្រុមកាំភ្លើងធំ Arsenal ស្ថិតយ៉ាងកៀកលើកិច្ចព្រមព្រៀងក្នុងតម្លៃ ៥០ លានផោនជាមួយក្រុមរហស្សនាមសត្វរំពេ Brighton ដើម្បីចុះហត្ថលេខាផ្ទេរយកជាផ្លូវការណ៏ខ្សែការពារ Ben White មកកាន់ទឹកដី Emitate ជាផ្លូវការណ៏យោងគេហទំព័រ The Athletic បានចុះផ្សាយ។

គួរបញ្ជាក់ថាក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏កាំភ្លើងធំបានផ្តល់ជូននូវការដេញថ្លៃជាលើកដំបូងសម្រាប់កីឡាករខ្សែការពារកណ្តាលវ័យ ២៣ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះ ខណៈ Brighton បានទាមទារនូវទឹកប្រាក់ចំនួន ៥០ លានផោនសម្រាប់ខ្សែការពារកណ្តាលរូបនេះក្នុងនោះមានចំនួនទឹកប្រាក់ ៤៥ លានផោនជាមួយនឹងប្រាក់បន្ថែម ៥ លានផោន។

សម្រាប់កិច្ចពិភាក្សាទល់មុខរវាងភាគីទាំងពីរមានការស៊ីសង្វាក់គ្នា ប្រកបដោយសុទិដ្ឋិនិយមកាន់តែខ្លាំងឡើង ៗ ហើយរំពឺងថា White និងចូលរួមជាមួយ Arsenal មុនពេលចាប់ផ្តើមនៃរដូវកាល ២០២១-២២ ខណៈដែលរូបគេ កំពុងមានកាតព្ចកិច្ចជាមួយក្រុមជម្រើសជាតិអង់គ្លេសនាពេលនេះ ក្រោយពីត្រូវលោក Gareth Southgate កោះហៅអោយចូលជំនួសតំណែង Alexander Arnold រួចមក ។

ប្រភព៖ Metro