ក្រុមកាំភ្លើងធំ Arsenal បានត្រៀមចំណាយទឹកប្រាក់បំបែកកំនត់ត្រាប្រមាណ ៥០ លានផោនដើម្បីចរចានាំយក ខ្សែការពា Benon White ពីក្លឹប Brighton Hove Albion អំឡុងពេលទីផ្សារដោះដូរកីឡាករបើកនៅរដូវក្តៅនេះយោងគេហទំព័រ The Athletic បានចុះផ្សាយ។កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់រដូវកាលចាស់សម្រាប់ក្រុមរហស្សនាមសត្វរំពេរក៏ទើបតែទទួលបានទំនុកចិត្តសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ទ្វីបអ៊ឺរ៉ុបដែលកំពុងចាប់ផ្តើមដំណើរ ការតាំងពីថ្ងៃទី១១មិថុនា២០២១។

ប្រផពខាងលើបន្តថាៈ ក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍អាចធ្វើកិច្ចព្រមព្រៀងដ៏មានសក្តានុពលក្នុងតម្លៃ ៤០ លានផោនប៉ុន្តែគ្រូបង្វឹកលោក Mikel Arteta មានឆន្ទៈចំណាយទឹកប្រាក់ខ្ពស់រហូតដល់ទៅ ៥០ លានផោនដោយសារតែពួកគេចាប់អារម្មណ៍ចង់ពង្រឹងតំបន់ខ្សែការពារបន្ថែមទៀត។

White ធ្លាប់ត្រូវបានក្លឹប Leeds United ខ្ចីជើងអំឡុងរដូវកាល ២០១៩-២០២០ ដោយលេងនៅក្របខណ្ឌ Championship មុនពេលវិលត្រឡប់មកកាន់កីឡាដ្ឋាន Amex ដើម្បីឈានជើងចូលក្រុមជម្រើសដំបូងកាលពីរដូវកាលចាស់។ក្រៅពី Arsenal មានក្លឹបធំៗដូចជា Chelsea, Liverpool និង Man. United សុទ្ធតែចាប់អារម្មណ៍កីឡាករដែលមានកិច្ចសន្យា ៣ ឆ្នាំទៀតជាមួយក្រុមលោក Graham Potter ។

ប្រភព៖ Sportsmole