កីឡាករ Cristiano Ronaldo បានថ្លែងអំណរគុណដល់អ្នកគាំទ្រក្រុមហង្សក្រហម Liverpool សម្រាប់ការធ្វើពិធីគោរពវិញ្ញាណក្ខន្ធចំពោះកូនប្រុសរបស់ខ្លួនក្នុងកំលុងពេលការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារនៅឯកីឡដ្ឋាន Anfield ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះ និងដៃគូស្នេហាមិនទាន់រៀបការនាង Georgina Rodriguez បានប្រកាសថាពួកគេ មានកូនភ្លោះក្នុងខែតុលា ប៉ុន្តែកូនប្រុសរបស់គូស្នេហ៍ទាំងពីរបានបាត់បង់ជីវិតកាលពីប៉ុន្មានថ្ងៃមុនការប្រកួតនោះគួរអោយសោកស្តាយ។

កូនស្រីរបស់ Ronaldo និង Rodriguez បានរស់រានមានជីវិត ខណៈម្ចាស់ពានបាល់មាស៥សម័យ បានអវត្តមានពេល Man United បរាជ័យចាញ់ Liverpoolធ្ងន់ករកាលពីពាក់ថ្ងៃអង្គារនោះ។គួរបញ្ជាក់ថានៅនាទីទី ៧ នៃការប្រកួត អ្នកគាំទ្រក្រុមទាំងពីរបានសម្តែងការចូលរួមរំលែកទុក្ខ មួយនាទីសម្រាប់ Ronaldo និងក្រុមគ្រួសារ ជាមួយនឹងបទ You’ll Never Walk Alone បន្លឺឡើង។ខ្សែប្រយុទ្ធស្លាប Man United រូបនេះបានចេញសារថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកគាំទ្រសម្រាប់ការគោរពរបស់ពួកគេកាលពីព្រឹកថ្ងៃព្រហស្បត្ត៏ ដោយសរសេរនៅលើបណ្តាញ Instagram ថា:ពិភពលោកមួយ..កីឡាមួយ..គ្រួសារសកលមួយ… អរគុណ Anfield ។ ខ្ញុំ និងគ្រួសាររបស់ខ្ញុំនឹងមិនភ្លេចឡើយ ពេលវេលានៃការគោរពនិងអាណិតអាសូរនេះ។

ក្រោយជួបរឿងដ៏សោកសៅនេះរួចមក Ronaldo បានត្រឡប់មក មូលដ្ឋានហ្វឹកហាត់ Carrington របស់ Man United និងត្រូវបានរំពឺងថាត្រៀមចូលរួមការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ជាមួយនឹងគូប្រជែងកំពូលទាំងបួន Arsenal ដែលកំពុងឈរនៅលពួកគេបីពិន្ទុខណៈMan.Utd ឈរនៅលេខរៀងទី៦ នឹងមានការប្រកួត១នៅក្នុងដៃ។

ប្រភព៖ Sportsmole