Man. United បានបញ្ជាក់ពីការតែងតាំងលោក Erik ten Hag បច្ចុប្បន្នកំពុងដឹកនាំក្លឹបយក្សហូឡង់ Ajax ជាអ្នកចាត់ការ អចិន្រ្តៃយ៏ថ្មីរបស់ពួកគេនៅរដូវកាលថ្មីនៅក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ ជាមួយជម្រើស ១២ ខែបន្ថែមទៀត។គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបាននាំមុខលោក Mauricio Pochettino និង Luis Enrique ដើម្បីទទួលបានការងារនៅទឹកដី Old Trafford បន្ទាប់ពីឆ្លងកាត់ការធ្វើសម្ភាសន៏កាលពីខែមីនាដោយ ក្រុមប្រឹក្សាភិបាលរបស់ក្លឹបមានការចាប់អារម្មណ៍រួចមក។
លោកTen Hag បច្ចុប្បន្នមានវ័យ ៥២ ឆ្នាំបានដឹកនាំ Ajax ឱ្យឈ្នះពានពានលីកកំពូលហូឡង់ Eredivisie ចំនួនពីរលើកចាប់តាំងពីបានចូលដឹកនាំក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Amsterdam ក្នុងឆ្នាំ ២០១៨ ខណៈពួកគេក៏កំពុងឈានមុខក្នុងការឈ្នះពាននេះជាលើកទី៣។
សមិទ្ធិផលដ៏ធំបំផុតនៅលើឆាកអន្តរជាតិរបស់លោក Ten Hag គឺធ្លាប់ដឹកនាំ Ajax ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ ២០១៩ក្រោយពីផ្តួលក្រុម Juventus និង Real Madrid មុនពេលបរាជ័យជាមួយ Tottenham ក្នុងការប្រកួតជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ប្រភព៖ Metro