បរាជ័យក្នុងលទ្ធផល៤ទល់និង០ជាមួយក្រុមម្ចាស់ផ្ទះ Liverpool ក្នុងក្របខណ្ឌ Premier League កាលពីល្ងាចថ្ងៃអង្គារ ធ្វើឱ្យក្រុម Man. Unitedទទួលលទ្ធផលបរាជ័យសរុបទាំងពីរប្រកួតនៅរដូវកាលនេះរហូតដល់ទៅ៩ទល់និង០ជាមួយក្រុម លោក Jurgen Klopp ។គួររំលឹកថាក្រុមលោក Jurgen Klopp បានបំបាក់ក្រុម Man.Utd ម្តងរួចទៅហើយក្នុងនាមជាម្ចាស់ផ្ទះ ក្នុងលទ្ធផល៥ទល់និង០ នៅទឹកដិ Old Trafford កាលពីខែតុលាឆ្នាំមុន។
មានន័យថាបរាជ័យទាំងពីរប្រកួតនេះនាំអោយក្រុមជើងឯកអង់គ្លេស២០សម័យ តាមទាន់កំនត់ត្រាដ៏អាក្រក់បំផុតដែលមិន ធ្លាប់មានជាលើកដំបូងចាប់តាំងពីរដូវកាល១៨៩២-១៨៩៣ នៅពេលដែលពួកគេបានរងបរាជ័យក្នុលទ្ធផលសរុបទាំងពីរប្រកួត ១១ទល់និង0 ក្រោមថ្វីជើងឆ្មារខ្មៅ Sunderland ។
ក្រុមរបស់លោក Ralf Rangnick បច្ចុប្បន្នកំពុងឈរនៅលេខរៀងទីប្រាំមួយក្នុងតារាង ដោយមានបីពិន្ទុតាមពីក្រោយក្រុមលេខបួន Tottenham Hotspur ដែលមានមួយប្រកួតក្នុងដៃ។ការប្រកួតបន្ទាប់ទៀតគឺ Man United នឹងជួប Arsenal ហើយទទួលភ្ញៀវ Chelsea និង Brentford មុនពេលទៅសួរសុខទុក្ខ Brighton និង Crystal Palace ក្នុងការប្រកួតលីកកំពូលចំនួន ៥ ចុងក្រោយរបស់ពួកគេនៃរដូវកាលនេះ។
ប្រភព៖ Sportsmole