ប៉ូលីសនៅតំបន់ Merseyside កំពុងស៊ើបអង្កេតលើករណីខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United បានបោកទូរស័ព្ទអ្នកគាំទ្រក្រុមម្ចាស់ផ្ទះក្រោយបញ្ចប់ការប្រកួតដែល Man.Utd បរាជ័យក្នុងលទ្ធផល ១ទល់និង០ នៅឯទឹកដី Goodision Park កាលពីថ្ងៃសៅរ៏។ វីដេអូឃ្លីបដែលត្រូវបានគេចែករំលែកនៅលើបណ្តាញសង្គមរួមនឹងការបញ្ចេញមតិដែលអះអាងថាគាត់បានបោកម្ទេចស្មាតហ្វូន ខណៈដែលខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំ ក្រោយមកបានការសុំទោសនៅលើបណ្តាញសង្គម។

ក្រោយរងការចោតប្រកាន់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានរៀបរាប់យ៉ាងដូច្នេះថាៈ វាមិនងាយស្រួលទេក្នុងការដោះស្រាយបញ្ហាផ្លូវអារម្មណ៍នៅក្នុងគ្រាដ៏លំបាកដូចជាការដែលយើងកំពុងប្រឈមមុខនេះ។ ទោះជាយ៉ាងនេះក្តី យើងត្រូវតែគោរព-អត់ធ្មត់ និងធ្វើជាគំរូដល់យុវជនទាំងអស់ដែលស្រលាញ់ការប្រកួត ។ខ្ញុំចង់សុំទោសចំពោះការផ្ទុះកំហឹងរបស់ខ្ញុំ ហើយប្រសិនជាអាចខ្ញុំចង់អញ្ជើញអ្នកគាំទ្ររូបនេះមកទស្សនាការប្រកួតដោយផ្ទាល់នៅទឹកដី Old Trafford ដោយបញ្ជាក់ពីការលេងដោយយុត្តិធម៌។

លទ្ធផលនេះបានបំផ្លាញក្តីសង្ឃឹមរបស់ Man Utd ដើម្បីបន្តបញ្ចប់រដូវកាលTop-៤ និងធ្លាក់ទៅចំណាត់ថ្នាក់លេខ៧ព្រមទាំងមានគម្លាតពីក្រុម Tottenham ដែលឈរនៅលេខរៀងទី៤ចំនួន៦ពិន្ទុខណ Everton ដែល បានបង្កើនគម្លាត៤ពិន្ទុពីលើតំបន់កាត់ចោល។

ប្រភព៖ BBC