Real Madrid នឹងមិនអនុញ្ញាតឱ្យកីឡាកររបស់ពួកគេចាកចេញពីក្លឹបនៅក្នុងតម្លៃធូរថ្លៃពេកនោះទេនៅរដូវក្តៅខាងមុខនេះ បើទោះបីជាក្លឹបមានបំណងចង់លក់កីឡាករមួយចំនួនចេញពីក្រុមឈុតធំរបស់ពួកគេក៏ដោយ។នៅក្នុងចំណោមកីឡាករទាំងនោះ Gareth Bale គឺជាកីឡាករដែលមានភាគរយខ្ពស់បំផុតក្នុងការចាកចេញពីទឹកដី Santiago Bernabeu ដោយគ្មានតម្លៃខ្លួនស្របពេលកីឡាករអន្តរជាតិវេលស៍រូបនេះឈានដល់ទីបញ្ចប់នៅ ចុងរដូវកាលនេះ។

ទោះយ៉ាងណា Bale នឹងក្លាយជាកីឡាករតែម្នាក់គត់ដែលនិងត្រូវអនុញ្ញាតឱ្យចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួនស្របពេល Dani Ceballos និង Luka Jovic ត្រូវរង់ចាំការដាក់តម្លៃខ្លួនមួយដែលក្រុមជើងឯក Champions League ១៣សម័យអាចទទួលយកបាន។

ប្រភពពីគេហទំព័រ Marca បានចុះផ្សាយថាៈ Jesus Vallejo និង Mariano Diaz ក៏ទំនងជានឹងចាកចេញពីក្រុមរបស់លោក Carlo Ancelotti នៅរដូវក្តៅនេះផងដែរខណៈ Lyon កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយក Diaz ត្រលប់ទៅវិញ។Takefusa Kubo, Reinier, Alvaro Odriozola និង Brahim Diaz សុទ្ធសឹងត្រូវបានក្លឹបដទៃខ្ចីជើង ប៉ុន្តែអាចនឹងត្រូវ Real Madrid លក់ចេញប្រសិនជាត្រូវថ្លៃ ។ ក៏ព្រោះតែ Real Madrid ត្រូវការបង្កើនថវិកាដើម្បីបន្តការព្យាយាមចុះហត្ថលេខានាំយកតារាឆ្នើម២ដួងមាន Kylian Mbappe និង Erling Braut Haaland មករួមក្រុមអោយខាងតែបាន។

ប្រភព៖ Sportsmole