ប្រធានក្លឹប Real Madrid លោក Florentino Perez បានជម្រុញអោយក្រុមរបស់ខ្លួន បង្វែរការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីសម្លឹងរកការ ឈ្នះពាន រង្វាន់លីកកំពូលទ្វីបអ៊ឺរ៉ុបជាលើកទី ១៥ ខណៈដែលក្រុមលោកCarlo Ancelloti កំពុងតែ អបអរការឈ្នះពានរង្វាន់ Champions League ចុងក្រោយនេះ ជាមួយនឹងអ្នកគាំទ្ររាប់ពាន់នាក់នៅក្នុងរដ្ឋធានីអេស្ប៉ាញកាលពីថ្ងៃអាទិត្យ។ Real Madrid បានយកឈ្នះ Liverpool ក្នុងលទ្ធផល ១ទល់និង០ នៅ កីឡដ្ឋាន Stade de France កាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យដោយខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior ជាអ្នកធានាអោយក្រុមរបស់ខ្លួន ឈ្នះ ពានកំពូល ជាលើកទីប្រាំរបស់ពួកគេក្នុងរយៈពេលប្រាំបួនរដូវកាលចុងក្រោយ។

ដើម្បីអបអរសាទរភាពជោគជ័យនេះបន្ទាប់ពីឈ្នះពានលីកកំពូលអេស្បាញ La Liga កីឡាករទាំងអស់បាន យកពានរង្វាន់ធ្វើដំណើរដោយរថយន្តក្រុង ទេសចរណ៍ ដែលរួមមានការឈប់នៅតំបន់វិហារ Almudena ទីស្នាក់ការរដ្ឋាភិបាលក្នុងតំបន់ សាលាក្រុង Plaza Cibeles និងចុងក្រោយនៅ នៅកីឡាដ្ឋាន Santiago Bernabeu ។ ហើយជាចុងងក្រោយលោក Perez បានបញ្ចញយោបល់នៅឯ ទីស្នាក់ការរដ្ឋាភិបាលក្នុងតំបន់ថា: Real Madrid បានបង្កើតប្រវត្តិសាស្ត្រម្តងទៀត ហើយនេះគឺជាពានរង្វាន់ European Cup លើកទី ១៤ និងពានរង្វាន់ La Liga លើកទី ៣៥របស់យើង ។វាជារដូវកាលដ៏អស្ចារ្យមួយ នៅក្នុងពេលវេលាដ៏ស្រស់ត្រកាល និងលំបាកបំផុតក្នុងប្រវត្តិសាស្ត្រដែលអាចលើកពាន Champions League ៥ក្នុងរយៈពេល៨ ឆ្នាំ ចុងក្រោយនេះ ហើយឥឡូវយើងត្រូវតែផ្តោតទៅលើការឈ្នះជាលើកទី១៥បន្តទៀត។

លោក Perez ក៏បានសរសើរគ្រូបង្វឹកក្រុម Real Madrid សញ្ជាតិអ៊ីតាលីលោក Carlo Ancelotti ដែលរដូវកាល នេះ បានក្លាយជាគ្រូបង្វឹកដំបូងគេដែលឈ្នះពានរង្វាន់អឺរ៉ុបចំនួនបួនជាមួយក្លឹប២ផ្សេងគ្នានិងជាលើកដំបូងដែលឈ្នះពានរង្វាន់ធំៗទាំងប្រាំនៅអឺរ៉ុប។

ប្រភព៖ Besoccer