Real Madrid បានបញ្ជាក់ជាផ្លូវការណ៏ប្រធានក្លឹបអធិរាជស Real Madrid លោក Florentino Perez បានធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីត-១៩នៅថ្ងៃអង្គារនេះ ។គួរបញ្ជាក់ថាប្រទេសអេស្បាញមានអ្នកឆ្លងកូវីត-១៩ ឈានដល់៣លានករណី និងមានមនុស្សស្លាប់ជាង ៥៩.០០០ នាក់នាពេលកន្លងមក ។

បុរសសញ្ជាតិអេស្បាញវ័យ ៧៣ ឆ្នាំដែលបានចូលមកដឹកនាំនៅកីឡាដ្ឋាន Santiago Bernabeu អស់រយៈពេល ១២ ឆ្នាំនិងឈានចូលដល់អាណត្តិទី ២ក្រោយចូលមកដឹកនាំក្លឹបនៅឆ្នាំ២០០០ ក្នុងនាមប្រធានក្លឹបនោះត្រូវបានក្លឹបបញ្ជាក់ថាមិនបានបង្ហាញរោគសញ្ញាធ្វើទុក្ខអ្វីនោះទេ។

ព្រឹត្តការណ៏នេះផងដែរបានកើតឡើង១១ថ្ងៃក្រោយពីគ្រូបង្គោលក្លឹប លោក Zinedine Zidane បានធ្វើតេស្តិ៍វិជ្ជមាននិងខកខានការដឹកនាំការប្រកួត ២ លើកចុងក្រោយសម្រាប់ក្រុម។

ប្រភព: DailyMail