ប្រធានក្លឹប Barcelona លោក Joan Laporta បានច្រានចោលលទ្ធភាពដែលអតីតប្រធានក្រុម Lionel Messi និងវិលត្រលប់មកបង្ហាញខ្លួនលេងវិញក្នុងនាមជាកីឡាករ។ ទោះជាយ៉ាងណាលោក Laporta បានប្រាប់ RAC1 ថា :ខ្ញុំមិនបានទទួលសារពី Messi ឬភ្នាក់ងាររបស់គាត់អំពីលទ្ធភាពនៃការត្រលប់មកកាន់ទឹកដី Camp Nou វិញឡើយ។ ហើយរហូតមកដល់ថ្ងៃនេះយើងនៅមិនទាន់បានទទួលការលើកឡើងពីបញ្ហានេះទេ។Leo គឺជាកីឡាករនិងជាអ្នកដឺកនាំដ៏ល្អបំផុត ប៉ុន្តែកិច្ចព្រមព្រៀងបែបនេះមិនមែនជាផ្នែកនៃផែនការរបស់យើងនោះទេ។
គួររំលឹកផងដែរថាម្ចាស់ជ័យលាភីកីឡាករលេងល្អបំផុតរបស់ពិភពលោក Ballon d’Or ៧សម័យរូបនេះ ត្រូវបង្ខំចិត្តលាប្រិយមិត្តគាំទ្រទាំងទឹកភ្នែក កាលពីរដូវក្តៅឆ្នាំមុន ក្រោយជួបញ្ហាដ៏ចម្រូងចម្រាស់លើវិបត្តិហិរញ្ញវត្ថុដ៏យូរអង្វែងរបស់ក្លិប ដែលធ្វើឲ្យក្លឹបយក្សកាតាឡាន់ មិនអាចបន្តគេមិនអាចរក្សារូបគេបានឡើយ។
ទោះយ៉ាងណាខ្សែប្រយុទ្ធស្លាបវ័យ៣៤ឆ្នាំរូបនេះរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីតែពីរគ្រាប់ប៉ុណ្ណោះក្រោយការបង្ហាញខ្លួននៅ Ligue ១ ចំនួន១៨ដងប៉ុន្តែបាន Assist ១១ដង។ Messi បានចាកចេញពី Barcelona ក្រោយចំណាយពេលជិត២ទសវត្សនិងស៊ុតបញ្ចូលទីបាន ៦៧២ គ្រាប់ ព្រមទាំងបង្កើតឪកាសបញ្ចប់ទីរហូតដល់ទៅ៣០៣ដងពីការប្រកួតសរុបចំនួន ៧៧៨ ប្រកួត ។ព្រមជាមួយគ្នានេះដែរបើទោះបីជាទើបតែរងការទិះតៀន និង សើចចំអកពីសំណាក់ប្រិយមិត្តគាំទ្រ PSG ខ្លួនឯងកាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះនៅឡើយបង្ហាញសញ្ញាចង់ចាកចេញពីទឹកដី Parc Des Princes ស្របពេលកិច្ចសន្យារបស់ខ្លួនជាមួយក្លឹបមានមូលដ្ឋាននៅ ទីក្រុងប៉ារីសនឹងផុតកំណត់នៅឆ្នាំ ២០២៣ខាងមុខ ។
ប្រភព៖ Sportsmole