Cristiano Ronaldo បានផ្ញើសារលើកទឹកចិត្តដល់មិត្តរួមក្រុមព័រទុយហ្គាល់របស់គាត់ ខណៈដែលក្រុមជើងឯកទ្វីបអឺរ៉ុប២០១៦ សម្លឹងឪកាសកក់កៅអីសម្រាប់ព្រឹត្តការណ៏ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ។ព័រទុយហ្គាល់នឹងត្រូវធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិទួរគីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវគ្គ (Playoff) នៅថ្ងៃព្រហស្បតិ៍ មុនពេលដែលពួកគេត្រៀមជួប អ៊ីតាលី ឬ North Macedonia សម្រាប់កៅអីនៅ World Cup នៅថ្ងៃទី ២៩ ខែមីនា ២០២២ បន្តទៀត។

ខ្សែប្រយុទ្ធស្លាប របស់ក្រុម Man.Utd រូបនេះបានបញ្ជាក់មុនការប្រកួតអោយមិត្តរួមក្រុមទាំងអស់ផ្តោតការចាប់អារម្មណ៍ទាំងស្រុងនៅ លើការជួយប្រទេសឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការលើកទឹកចិត្ត និង អំពាវនាវឱ្យក្រុមរបស់គាត់ប្រយុទ្ធដើម្បីទទួលបានកៅអីនៅវគ្គផ្តាច់ព្រ័ត្រនាប្រទេសកាតា។

ម្ចាស់ពានបាល់មាស៥សម័យបានសរសេរនៅលើបណ្តាញសង្គម Instagram ថា: ជារឿងដែលគួរអោយ មានមោទនភាពក្នុងការតំណាងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់។ យើងដឹងថាផ្លូវនឹងមិនងាយស្រួលនោះទេ យើងមានការគោរពបំផុតចំពោះគូបដិបក្សតដែលយើងនឹងលេងប្រឈម ហើយថាពួកគេមានគោលដៅដូចគ្នាជាមួយយើង។ប៉ុន្តែយើងនឹងប្រយុទ្ធដើម្បីអោយនាំ ព័រទុយហ្គាល់ទៅដល់កន្លែងដែលត្រឹមត្រូវរបស់យើង។ ដូច្នេះសូមចាប់ផ្តើមធ្វើវា។ ក្រុមរបស់លោក Fernando Santos បានបរាជ័យក្នុងការទទួលបានកៅអីដោយស្វ័យប្រវត្តិនៅ World Cup បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២តាមពីក្រោយក្រុម Serbia ក្នុងពូល A ។កីឡាករព័រទុយហ្គាល់ធ្លាប់បង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៏ប្រកួតបាល់ទាត់ពិភពលោកចំនួន ៥ លើកចុងក្រោយ ប៉ុន្តែបានខកខានបង្ហាញខ្លួនលើកចុងក្រោយនៅឆ្នាំ១៩៩៨ ។

ប្រភព៖ Sportsmole