កីឡាករ Ederson របស់ក្រុមមេឃខៀវ Man. City បានដកខ្លួនចេញពីក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីតារាមកពីក្របខណ្ឌ Premier League រូបនេះមានជម្ងឺ ដែលជាហេតុធ្វើឱ្យសហព័ន្ធបានធ្វើការសម្រេចចិត្តផ្លាស់ប្តូរគាត់ចេញ ដោយមិនចង់អោយហានិភ័យដោយប្រការណាមួយកើតមានឡើងនោះទេ ។កីឡាករវ័យ ២៨ ឆ្នាំរូបនេះត្រូវបានជ្រើសរើសត្រៀមសម្រាប់ការប្រកួតជម្រុះ World Cup ២០២២ នាពេលខាងមុខ ពេលជួបជាមួយឈីលី និងបូលីវី ដើម្បីបញ្ចប់វគ្គជម្រុះក្នុងពូលរបស់ពួកគេ ។

ក្រុមដែលនៅសល់នឹងមកដល់ Teresopolis នៅថ្ងៃអង្គារនេះ លើកលែងតែអ្នកចាំទី Everson ដែលត្រូវបានកោះហៅឱ្យជំនួសតំណែងមិត្តរួមក្រុម Ederson ។ កីឡាករ Atletico-MG នឹងចូលរួមជាមួយក្រុមប្រេស៊ីលនៅទីក្រុង Rio de Janeiro នៅថ្ងៃពុធក្រោយពីសហព័ន្ធបាល់ទាត់ប្រេស៊ីល បានបង្ហាញ។

ប្រេស៊ីលបានឆ្លងផុតវគ្គជម្រុះ World Cup ២០២២ នៅប្រទេសកាតារួចហើយ ទោះជាយ៉ាងណាក៏ដោយ ពួកគេមានឱកាសឈ្នះក្រុមក្នុងការប្រកួតនាពេលខាងមុខ ដោយសារអាហ្សង់ទីននៅតែប្រជែងពួកគេសម្រាប់តំណែងកំពូល។Ederson ក៏ដូចជាមិត្តរួមក្រុម Man.City មួយចំនួនផ្សេងទៀតផងដែរត្រូវបានដកខ្លួនចេញពីតំណាងប្រទេសរបស់ពួកគេក្នុងការសម្រាកអន្តរជាតិនេះខណៈ Gabriel Jesus, Kyle Walker និង Kevin De Bruyne សុទ្ធតែអវត្តមានដោយសារហេតុផលផ្ទាល់ខ្លួន។

ប្រភព៖ Sportsmole