ខ្សែប្រយុទ្ធ Richarlison របស់ក្រុម Everton បានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់ (Hat-trick) នៅតង់ទី១ ខណៈដែលក្រុមស៊ាំបាប្រេស៊ីលបានចាប់ផ្តើមយុទ្ធនាការកីឡាអូឡាំពិកនៅប្រទេសជប៉ុនរបស់ពួកគេជាមួយនឹងជ័យជម្នះដ៏កក់ក្តៅក្នុងលទ្ធផល ៤ទល់និង២ លើគូប្រជែងអាល្លឺម៉ង់សម្រាប់ការប្រកួតក្នុងពូលសន្សំពិន្ទុនៅថ្ងៃព្រហស្បត្ត៏ទី២២កក្កដា២០២១នេះ។

ក្រុមម្ចាស់ជើងឯកមេដាយមាសអូឡាំពិកឆ្នាំ ២០១៦ បានរកគ្រាប់បាល់នាំមុខដល់ទៅ៣គ្រាប់នៅនាទីទី៧ ,២២ និង៣០ បើទោះបីជា Matheus Cunha ទទួលបានបាល់ពិន័យ ១១ ម៉ែត្រតែធ្វើមិនបានសម្រេច នៅនាទីទី៤៥មុនបញ្ចប់តង់ទី១ ។ទោះយ៉ាងណាអាឡឺម៉ង់បានព្យាយាមបង្កើនការប្រយុទ្ធបន្ថែមទៀតបន្ទាប់ពីសម្រាកតង់ទី១ខណៈដែលគ្រាប់បាល់បញ្ចូលទីពី Nadiem Amiri និង Ragnar Ache នៅនាទីទី៥៧ និង៨៤ ដោយធ្វើការវាយបក២គ្រាប់មិនសមល្មមគ្រប់គ្រាន់នោះទេ ខណៈអតីតខ្សែបម្រើក្រុម Barcelona កីឡាករ Paulinho បានបន្តរកគ្រាប់បាល់ ដើម្បីបង្កើនជំនឿចិត្តដល់នៅម៉ោងបន្ថែមជិតបញ្ចប់ការប្រកួតទៅហើយនោះ ។

សម្រាប់ការប្រកួតនៅក្នុងពូល D ផងដែរខ្សែបម្រើរបស់ក្រុម AC Milan កីឡាករ Franck Kessie បានរកគ្រាប់បាល់ជ័យជម្នះអោយក្រុមកូតឌីវ័រទទួលបានលទ្ធផលជ័យជំនះ ២ទល់និង១ លើក្រុម អារ៉ាប៊ីសាអូឌីត។

ប្រភព៖​ BBC