Lionel Messi មានឱកាសឈ្នះការប្រកួតដ៏ធំលើកដំបូងជាប្រវត្តិសាស្រ្តជាមួយអាហ្សង់ទីន នៅពេលដែលក្រុមពពកស ត្រូវជួបនិងក្រុមសាំបាប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រ Copa America ក្នុងទីក្រុង Rio នៅថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង៧ព្រឹក ម៉ោងនៅក្នុងប្រទេសកម្ពុជាយើង។ Messi វ័យ៣៤ឆ្នាំបានទទួលជោគជ័យបំផុតក្នុងអាជីព និង បានឈ្នះពាន La Liga ១០ ដងនិង Champions League ៤ ដងក្នុងអាជីពជាមួយ Barcelona ។

ប៉ុន្តែអ្វីដែល ម្ចាស់ពានកីឡាករលេងល្អបំផុតរបស់ពិភពលោក (បាល់មាស Ballon d’Or ៦សម័យកាល) ធ្លាប់ជោគជ័យតែមួយគត់ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនគឺឈ្នះពានមេដៃមាសនៅអូឡាំពិកឆ្នាំ ២០០៨ នៅប្រទេសចិន។ទោះយ៉ាងណាខ្សែការពាររបស់ក្រុមជម្រើសជាតិប្រេស៊ីលរបស់ក្លឹប PSG កីឡាករ Marquinhos បានលើកឡើងថាៈ យើងនឹងព្យាយាមបញ្ឈប់គាត់(Messi)អោយសំរេចគោលបំណងមួយនេះ ។

ការប្រកួត Copa America ឆ្នាំ ២០២១ គឺជាការប្រកួតដ៏ធំលើកទី ១០ របស់ Messi ជាមួយអាហ្សង់ទីនដែលរួមមានការប្រកួត World Cup ចំនួន ៤ ដង និងបង្ហាញខ្លួននៅព្រឹត្តការណ៏ Copa America ៦ លើករួចមកហើយ ។ទោះយ៉ាងណាពួកគេមិនបានឈ្នះការប្រកួតកម្រិតកំពូលពាននៅអាមេរិកឡាទីនមួយនេះគិតចាប់តាំងពីព្រឹត្តិការណ៍ Copa America ឆ្នាំ ១៩៩៣ ខណៈក្រុមការពារតំណែងជើងឯកប្រេស៊ីលកំពុងត្រៀមខ្លួនរួច រាល់ដើម្បីការពារតំណែងនេះក្នុងនាមម្ចាស់ជើងឯកចាស់ ។

Messi ដែលផុតកុងត្រានៅ Barcelona និងក្លាយជាកីឡាករដែលអាចផ្ទេរទៅក្លឹបផ្សេងដោយគ្មានតម្លៃខ្លួនបានស៊ុតបញ្ចូលទី៤ គ្រាប់រួចមកហើយ ។ចំណែកឯ Neymar ដែលជាអតីតមិត្តរួមក្រុមរបស់ Messi ដ៏ជិតស្និទនៅ Barcelona ក៏កំពុងសម្លឹងឪកាស ជោគជ័យដ៏ធំមួយជាមួយប្រទេសជាលើកលើកដំបូងចាប់តាំងពីពួកគេជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនាឆ្នាំ ២០០៧ ខណៈកីឡាករថ្លៃបំផុតរបស់ពិភពលោកខកខានបង្ហាញខ្លួនចូលលេងដោយសារតែរបួសពេលប្រេសីលឈ្នះពាននេះកាលពីលើកចុងក្រោយបង្អស់នៅឆ្នាំ២០១៩។

ប្រភព៖ BBC