គ្រូបង្វឹកអាហ្សង់ទីន Lionel Scaloni បានលើកឡើងថាអ៊ីតាលីមិនសមនឹងអវត្តមានក្នុងការប្រកួត World Cup ខណៈម្ចាស់ជើងឯក Euro ២០២០ អ៊ីតាលី និងជើងឯក Copa America អាហ្សង់ទីននិងត្រូវជួបគ្នាក្នុងការប្រកួតព្រឹត្តិការណ៏ Finalissima នៅកីឡដ្ឋាន Wembley នៅថ្ងៃព្រហស្បត្ត៏។

វាក៏ជាលើកទី២ជាប់ៗគ្នាដែលអ៊ីតាលីមិនមានឱកាសឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុងប្រទេសកាតានៅខែវិច្ឆិកា បន្ទាប់ពីអ៊ីតាលីបានបរាជ័យក្នុងការបង្ហាញខ្លួនព្រឹត្តការណ៏ World Cup ២០១៨ និង បន្តមកវគ្គ ២០២២ ក្រោយចាញ់វគ្គ Play-off ទល់នឹង North Macedonia ក្នុងខែមីនាកន្លងទៅ។

ទោះយ៉ាងណាមុនជំនួបនៅវេលាម៉ោងនេះរូបលោកនៅតែមានចម្ងល់ជុំវិញការដឹកនាំរបស់គ្រូបង្វឹកអ៊ីតាលី Roberto Mancini និងប្រព័ន្ធលេងរបស់ពួកគេទោះបីជាមានកីឡាករ ដែលមានបទពិសោធន៍ដូចជា Giorgio Chiellini និង Ciro Immobile ។លោក Scaloni ដែលបានដឹកនាំអាហ្សង់ទីនឈ្នះពាន Copa America បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា: អ៊ីតាលីមិនសមនឹងអវត្តមាន World Cup ២០២២ នេះទេពួកគេនៅតែជាជើងឯកអឺរ៉ុបដែលជាក្រុមដ៏អស្ចារ្យ ។

ប្រភព៖ besoccer