គ្រូបង្វឹកអាហ្សង់ទីនលោក Lionel Scaloni បានបញ្ជាក់ថាវាមិនទាន់ដល់ពេលនោះទេដែលត្រូវគិតពីអវត្តមានប្រធានក្រុមជម្រើសជាតិ Lionel Messi នៅពេលអនាគត ។ ប៉ុន្តែក្រុមជើងឯក Copa America គួរតែរីករាយនឹងពេលវេលានៅពេលបច្ចុប្បន្នដែលក្រុមរហស្សនាមពពកសកំពុងមានវត្តមានខ្សែប្រយុទ្ធឆ្នើមរូបនេះជួយក្រុមនៅឡើយ។

ម្ចាស់ពានកីឡាករលេងល្អបំផុតរបស់ពិភពលោក (Ballon d’Or) បាល់មាស៧សម័យ នៅតែបង្ហាញទម្រង់លេងល្អក្រោយរកគ្រាប់បាល់និងបង្កើតឪកាសក្នុងពេល យកឈ្នះវេណេស៊ុយអេឡា៣ទល់និង០ក្នុងការប្រកួត កាលពីថ្ងៃសុក្រ និងជួយអោយអាហ្សង់ទីនមិនដែលចាញ់ សម្រាប់ការប្រកួត៣០លើកជាប់ៗគ្នាចុងក្រោយខណៈនោះដែរ Messi បានព្រលយពាក្យថានិងវាយតម្លៃពីអនាគតក្រោយបញ្ចប់ ព្រឹត្តការណ៏ World Cup ២០២២នៅប្រទេសកាតា។

ខ្សែបម្រើប្រយុទ្ធស្លាប Paris Saint-Germain ដែលបានជួយអោយអាហ្សង់ទីន គ្រងជើងឯក Copa America ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៣កាលពីឆ្នាំមុន កំពុងសម្លឹងឃើញឪកាសសាជាថ្មីម្តងទៀតដើម្បីចង់ ឈ្នះពាន World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨៦ ក្រោយខកខានចាញ់អាឡឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៤កន្លងទៅ។ទោះយ៉ាងណាលោក Scaloni នឹងគោរពតាមការសម្រេចចិត្តរបស់ Messi ដែលបច្ចុប្បន្នមានវ័យ៣៤ ឆ្នាំ និងមានប្រវត្តិរកគ្រាប់បាល់បាន៨១ គ្រាប់ក្នុងការប្រកួតសរុប១៥៩ប្រកួតសម្រាប់អាហ្សង់ទីន។

ប្រភព៖ Besoccer