Man. City បានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការព្យាយាមចុះហត្ថលេខានាំយក Neymar មកកាន់ កីឡាដ្ឋាន Etihad Stadiumនៅរដូវក្តៅខាងមុខនេះយោងគេហទំព័រ Fichajes បានចុះផ្សាយ។កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានស៊ូទ្រាំសម្របខ្លួននឹងយុទ្ធនាការដ៏ខកចិត្តជាថ្មីម្តងទៀតនៅរដូវកាលនេះដោយជួប បញ្ហារបួសកជើងយ៉ាងធ្ងន់ធ្ងរ ។ ជាមួយនិងទទួលបានការស្រែកចំអកពីសំណាក់អ្នក គាំទ្រខ្លួនឯងក្នុងការប្រកួតLigue ១ ពេលប្រកួតជាមួយBordeaux កាលពីចុងសប្តាហ៍ មុនបើទោះបីជាកីឡាករកំនត់ត្រាថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់រូបនេះរកបានគ្រាប់បាល់ក៏ដោយចុះ។
Neymar ក៏មានទំនាក់ទំនងផ្លាស់ទៅអតីតក្លឹប Barcelona វិញកាលពីឆ្នាំមុនប៉ុន្តែការចរចារមិនអាចដំណើរការទៅបានស្របពេលកុងត្រានៅកីឡដ្ឋាន Parc des Princes មានសុពលភាពរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៤-២០២៥។ប្រភពខាងលើបន្តថាៈជាថ្មីម្តងទៀត Barcelona និងក្លឹបអ្នកមានជំនាន់ថ្មី Newcastle United ក៏និងអាចប្រជែងជាមួយក្រុមនាំមុខតារាង Premier League ដើម្បីចុះហត្ថលេខានាំយក Neymar ទោះបីជាពួកគេដឹងថានឹងត្រូវចំណាយប្រាក់យ៉ាងច្រើនក៏ដោយ។
Neymar ស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៥ លើកពីការប្រកួតចំនួន ២០ដងគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះនិងរកបានគ្រាប់បាល់សរុប ៩២ ដង ព្រមទាំង Assist ចំនួន ៥៧លើកពីការប្រកួតសរុបទាំងអស់១៣៦លើក ។
ប្រភព៖ Sportsmole