ខ្សែប្រយុទ្ធឆ្នើម Liverpool កីឡាករ Mohamed Salah អាចនឹងចាកចេញពីក្លឹបទៅចូលរួមជាមួយគូប្រជែង Premier League ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះមានទំនាក់ទំនង ក្នុងកិច្ចពិភាក្សាបន្តកុងត្រាថ្មីពេញមួយរដូវកាល ស្របពេលកុងត្រា របស់គេនិងផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលក្រោយ ។
រដូវកាលនេះខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុមជម្រើសជាតិអេហ្សីបរកបាន២០គ្រាប់គ្រប់ក្របខណ្ឌប្រកួត ខណៈដែលអនាគតរបស់ គេជាមួយ នៅមិនទាន់ដឹងប្រាកដច្បាស់នៅឡើយនោះទេ។ គេហទំព័រ Football Insider បានចុះផ្សាយថាៈ Salah នៅឡើយសម្រេចបន្តកិច្ច ព្រមព្រៀងថ្មីនាទឹកដី Anfield ដោយសារតែបញ្ហាធំនោះគឺ កិច្ចព្រមព្រៀងមួយទាក់ទងនឹងប្រាក់ពលកម្មនឿយហត់តែម្តង ។
Salah បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី២ក្រោយ Liverpool ផ្តួល Brighton & Hove Albion ក្នុងលទ្ធផល២ទល់និង០មុនពេល ជួប Arsenal នៅរាត្រីថ្ងៃពុធ ។
ប្រភព៖ Sportsmole