ក្លឹប Barcelona មានបំណងចង់លក់ Philippe Coutinho ទៅអោយក្លឹប Aston Villa លើកិច្ចព្រមព្រៀងផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ។កីឡាករអន្តរជាតិប្រេស៊ីលវ័យ ២៩ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏នៅទឹកដី Villa Park ក្រោយចូលរួមក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា២០២២ ដោយរកបាន៣គ្រាប់ និង assists ៣ ដងក្នុងការបង្ហាញខ្លួន ៧ ប្រកួតនៅ ក្របខណ្ឌ Premier League ។

Aston Villa មានលក្ខខណ្ឌនិងជម្រើសក្នុងការទិញអតីតកីឡាករហង្សក្រហម Liverpool រូបនេះនៅក្នុងតម្លៃ ៤០ លានអឺរ៉ូ ក្នុងកិច្ចសន្យាខ្ចី បើទោះបីជាអ្នកចាត់ការទូទៅ Steven Gerrard បានទទូចថាការសម្រេចចិត្តលើអនាគតរបស់កីឡាករប្រេស៊ីលមិនទាន់ត្រូវបានធ្វើឡើង នៅឡើយទេ។

ទោះយ៉ាងណាក្រោយចាកចេញពី Liverpool មកក្លឹបយក្សកាតាឡាន់ក្នុងតម្លៃ១៤២លានផោន Coutinho បានជួបការលំបាកក្នុងការបង្ហាញទម្រង់លេងបានជាប់លាប់នៅទឹកដី Camp Nou ដោយរកបានតែ២៥ គ្រាប់និង បង្កើតឪកាសបញ្ចប់ទី ១៤ដងសម្រាប់ការបង្ហាញខ្លួន១០៦លើកគ្រប់ក្របខណ្ដប្រកួតទាំងអស់។

ប្រភព៖​ Sportsmole