ក្រុមមេឃខៀវ Man.City បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងតម្លៃ ៨៨ លានផោនជាមួយក្រុម Aston Villa សម្រាប់ កីឡាករ Jack Grealish ហើយការផ្ទេរនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ដោយជោគជ័យបន្ទាប់ព្រឹត្តិការណ៏ប្រកួតបាល់ទាត់ Euro ២០២០ នៅរដូវក្តៅនេះ។

គួរបញ្ជាក់ថាប្រធានក្រុម Aston Villa វ័យ ២៥ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងល្អដោយស៊ុតបាល់បញ្ចូលទី៧គ្រាប់និងបង្កើតឪកាសបញ្ចប់ទី១២លើកក្នុងការបង្ហាញខ្លួន២៧លើកនៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់កាលពីរដូវកាលចាស់។ ក្នុងនោះរូបគេរកបានគ្រាប់បាល់សរុប ៣២ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី ៤៣ លើកក្នុង ២១៣ ប្រកួតកន្លងមកសម្រាប់ Villa ផងដែរ។

យោងគេហទំព័រ CaughtOffside បានចុះផ្សាយថាខ្សែបម្រើកណ្តាលក្រុមជម្រើសជាតិ អង់គ្លេសនឹងចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្រុមលោក Pep Guardiola និងធ្វើអោយរូបគេមានសុពលភាពនៅទឹកដី Etihad Stadium រហូតដល់ខែមិថុនាឆ្នាំ ២០២៦ ។ Grealish ក៏ត្រៀមបង្ហាញខ្លួនសម្រាប់ជម្រើស១១នាក់ដំបូងក្នុងជំនួបជាមួយអាឡឺម៉ង់សម្រាប់ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Euro ២០២០ នៅរាត្រីថ្ងៃអង្គារវេលាម៉ោង១១យប់។

ប្រភព៖ Sportsmole