អ្នកចាត់ការទូទៅ Dean Smith លើកឡើងថា Aston Villa និងនៅតែមានទម្រង់លេងរ៉ឹងម៉ាំបន្ថែមទៀតក្រោយពីការលក់ប្រធានក្រុម Jack Grealish ក្នុងតម្លៃ ១០០ លានផោនទៅឱ្យក្រុម Manchester City ។ផ្ទុយទៅវិញក្លឹបបានសម្រេចការចុះហត្ថលេខានាំយកខ្សែបម្រើស្លាប Leon Bailey ពីក្លឹប Leverkusen ក្នុងតម្លៃ តិចជាង៣០លានផោន និង ខ្សែប្រយុទ្ធ Danny Ings ពីក្លឹប Southampton ខ្សែបម្រើ Emi Buendia ពីក្រុម Norwich ក្នុងតម្លៃកំនត់ត្រា៣៣លានផោននិងខ្សែការពារ Ashley Young ពី Inter Milan ព្រមទាំង Axel Tuanzebe ក្នុងលក្ខណ្ឌខ្ចីជើងពី Man.Utd មករួ មក្រុមជំនួសវិញ។

គ្រូបង្វឹក Aston Villa បន្ថែមថាៈយើងនៅតែស្ថិតក្នុងស្ថានភាពល្អប្រសើទោះបីជាការចាកចេញរបស់គាត់ (Grealish) ក៏ដោយ។ឥឡូវនេះយើងមានបំរែបំរួលបន្ថែមការសម្របខ្លួននិងមានភាពស៊ីជម្រៅថែមទៀតហើយនោះពិតជាសំខាន់។ ខ្ញុំពិតជាចង់បង្កើតក្រុមដែលល្អជាងនេះចាប់តាំងពីមានអារម្មណ៏ថា Jack ចាកចេញយើងសង្ឃឹមថានិងអាចធ្វើបាន។ មានពេលខ្លះយើងបានពឹងផ្អែកលើគាត់ច្រើនបំផុត។ ដូច្នេះមានតែពេលវេលាទេដែលនឹងប្រាប់ថានោះជារឿងល្អប៉ុន្តែយើងជឿជាក់លើក្រុមដែលយើងកំពុងមាន។

Aston Villa ត្រៀមចាប់ផ្តើមរដូវកាលទី ៣ ជាប់ៗគ្នានៅ Premier League ក្រោយធ្លាក់ទៅលេងនៅក្របខណ្ឌ Championship កាលពីឆ្នាំ២០១៩ ខណៈរដូវកាលចាស់ក្លឹប បញ្ចប់លេខរៀងទី ១១ កាលពីខែឧសភា។ក្លឹបនិងចាប់ផ្តើមប្រកួតរដូវកាលថ្មីជាមួយក្លឹបទើបនឹងឡើងមកពីក្របខណ្ឌលីកលំដាប់ទីពីរគឺ Watford នៅថ្ងៃសៅរ៍នេះ។

ប្រភព៖ BBC