អនាគតរបស់ Cristiano Ronaldo ជាមួយក្រុមបិសាចក្រហមក្រហម បានស្ថិតនៅក្នុងភាពមន្ទិលសង្ស័យកាន់តែខ្លាំងឡើងៗក្រោយពីខកខាបង្ហាញវត្តមានសម្រាប់ជំនួបជាមួយក្លឹបរួមទីក្រុម Manchester កាលពីថ្ងៃអាទិត្យសប្តាហ៏មុន។ព្រមជាមួយគ្នា នោះដែរ Marcus Rashford ដែលបានបង្ហាញខ្លួនក្នុងនាមកីឡាករបម្រុងក៏សម្តែងការខកចិត្ត ហើយក៏បានបើកចំហរឪកាសចាកចេញពីក្លឹប យុវជនថ្នាលរបស់ខ្លួនផងដែរ។សម្រាប់ Cristiano Ronaldo បានធ្វើអោយមិត្តរួមក្រុមរបស់គាត់មានការភ្ញាក់ផ្អើលនៅពេលដែលខ្សែប្រយុទ្ធស្លាបវ័យ៣៧ឆ្នាំរូបនេះ មិនបានមកទទួលអាហារសម្រាប់ក្លឹបនៅថ្ងៃសៅរជាមួយមូលហេតុលើបញ្ហារបួសត្រគាក។ ផ្ទុយទៅវិញប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្គាល់ជាមួយក្រុមគ្រួសារទៅវិញ។

ជាមួយគ្នានោះដែរនៅយប់ថ្ងៃច័ន្ទទាំងក្លឹប និងភ្នាក់របស់គាត់ក៏នៅឡើយមិនអាចបញ្ជាក់ថា Cristiano គាត់កំពុងនៅទីណា ហើយ ក៏មិនទាន់ដឹងច្បាស់ថារូបគេនឹងចូលរួមហ្វឹកហាត់នៅថ្ងៃអង្គារនេះជាមួយក្រុមរឺយ៉ាងណានោះទេ។គួរបញ្ជាក់ផងដែរថាសមាជិកនៅក្នុងក្រុមក៏ត្រូវបានផ្តល់ពេលសម្រាកមួយថ្ងៃនៅថ្ងៃច័ន្ទ និងរំពឹងថានឹងត្រឡប់មកធ្វើការហ្វឹកហាត់នៅ Carrington នាថ្ងៃអង្គារ។

ទាក់ទងនិងបញ្ហានេះអ្នកចាត់ការបណ្ដោះអាសន្នលោក Ralf Rangnick បានទទូចថាកីឡាករទាំងអស់ត្រូវធ្វើការស្តារឡើងវិញនូវកាយសម្បទារបស់ពួកគេនៅក្នុងទីក្រុង Manchester ប្រសើរជាជាងនៅក្រៅប្រទេសប្រសិនបើពួកគេជួបបញ្ហារបួស។

ប្រភព៖ TheSun