ក្រុមអធិរាជស Real Madrid បានយកឈ្នះលើក្រុម Real Sociedad បានក្នុងលទ្ធផល ៤-១ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។

ក្នុងប្រកួតនេះដែរ ក្រុម Sociedad ជាអ្នកបើកការនាំមុខមុន ប៉ុន្តែក្រុមរបស់លោក Carlo Ancelotti ក៏វាយបកតាមពីក្រោយវិញរហូតទទួលបានជ័យជម្នះតែម្ដង។ ដោយ៤គ្រាប់ដែលក្រុម Real Madrid រកបាននៅយប់មិញនោះ ចេញពីកីឡាករ Camavinga នៅនាទី៤០ Modric នាទី៤៣ Karim Benzema នាទី៧៦ និងខ្សែប្រយុទ្ធ Asensio នៅនាទី៧៩។ ចប់ការប្រកួត Real Madrid យកឈ្នះ ៤-១ យក៣ពិន្ទុក្នុងការប្រកួតសប្ដាហ៍ទី២៧នេះ។

ជាមួយគ្នានេះដែរ Sevilla ដែលស្ថិតនៅលេខ២ប្រដេញពិន្ទុនោះ លេងបានត្រឹមស្មើប៉ុណ្ណោះ។ ដូច្នេះក្រុម Real Madrid នៅពេលនេះ បានដាច់ពិន្ទុក្រុមលេខ២ Sevilla បានដល់ទៅ៨ពិន្ទុហើយ។ ការប្រកួតនៅសល់១១ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលនេះហើយ៕

ប្រភព៖ Dailymail