Man. Utd​ បានចាប់ផ្តើមដំណើរការស្វែងរកអ្នកចាត់ទូទៅថ្មីជាផ្លូវការណ៏ហើយ។រំលឹកដល់ភាពអាម៉ាស់ចុងក្រោយក្នុង លទ្ធផល ៤ទល់និង១ពេលចាញ់ម្ចាស់ផ្ទះ Watford ជាឪកាសលើកចុងក្រោយ សម្រាប់ Ole Gunnar Solskjaer ដែលត្រូវបានជំនួសដោយជំនួយការផ្ទាល់របស់ខ្លួនគឺ Michael Carrick ក្នុងរយៈពេលខ្លី។

Carrick ក៏បានបង្ហោះនូវលទ្ធផលវិជ្ជមានក្នុងអំឡុងពេលកាន់តួនាទីជា Care Taker ប៉ុន្តែបិសាចក្រហមបានសមម្រេចជ្រើសយកលោក Ralf Rangnick ដើរតួនាទីជាគ្រូបង្វឹកបណ្តោះអាសន្នរហូតដល់បញ្ចប់រដូវកាលមុនពេលបុរសសញ្ជាតិអាឡឺម៉ង់រូបនេះប្តូរទៅកាន់តួនាទីប្រឹក្សាយោបល់វិញ។

Man United រំពឺងថានិងរកបានគ្រូបង្វឹកអចិន្រ្តៃយ៏សម្រាប់រដូវកាល ២០២២-២០២៣ខាងមុខ ហើយយោងគេហទំព័រ The Athletic ក្លឹបកំពុងដំណើរការស្វែងរកអ្នកស្នងតំណែងរយៈពេលវែងបន្តពីលោក Solskjaerនៅពេលនេះហើយ។ ប្រភពបន្តថាៈលោកMauricio Pochettino របស់ Paris Saint-Germain និង Erik ten Hag របស់ Ajax គឺជាបេក្ខជននាំមុខគេទាំងពីរ ខណៈម្ចាស់ជើងឯកអង់គ្លេស ២០ សម័យគ្រោងនឹងធ្វើការទំនាក់ទំនងជាលើកដំបូងទៅកាន់ពួកគេក្នុងពេលឆាប់ៗនេះ ។ទោះបីជាអ្នកចាត់ការសញ្ជាតិអាហ្សង់ទីន Pochettino និងហូឡង់ Ten Hag កំពុងខិតខំដឹកនាំក្រុមប្រជែងដណ្តើមពានក្នុងស្រុក និងទ្វីបអឺរ៉ុបរៀងៗខ្លួន ដូច្នេះដំណើរការ និងអាចជួបនូវភាពស្មុគស្មាញមួយចំនួនដែលប្រឈម។ Rangnick ទើបតែដឹកនាំក្រុមផ្តួលម្ចាស់ផ្ទះ Leeds United ក្នុងលទ្ធផល៤ទល់និង២នៅក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ ដែលជាជ័យជម្នះទីប្រាំបីរបស់គាត់ក្រោយដឹកនាំបាន១៥ដងគ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះ។

ប្រភព៖ Sportsmole