Kylian Mbappe នៅឡើយបង្ហាញពីការសម្រេចចិត្តចំពោះអនាគតរបស់ខ្លួន បន្ទាប់ពីបង្ហាញសមត្ថភាពស៊ុតបញ្ចូលទីអោយ Paris Saint-Germain កំលុងការប្រកួតជើងទី១ក្របខណ្ឌ Champions League វគ្គ ១៦ក្រុម កាលពីយប់ថ្ងៃអង្គារ សម្រាប់ក្រុមលោក Mauricio Pochettino ទីក្រុងប៉ារីស។កិច្ចសន្យារបស់ Mbappe ជាមួយ PSG នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ហើយ Real Madrid នៅតែបន្តទទួលបានការចាប់អារម្មណ៍លើខ្សែប្រយុទ្ធ។

ប្រភពមួយចំនួនបានលើកឡើងថាខាងលើបានលើកឡើងថាក្រុមអធិរាជស Real Madrid បានព្រមព្រៀងជាមួយកីឡាករវ័យ ២៣ ឆ្នាំរូបនេះ ក៏ប៉ុន្តែសមាជិកជ័យលាភី World Cup ២០១៨ បានប្រាប់ Movistar ថា : ខ្ញុំមិនទាន់បានសម្រេចចិត្តពីអនាគតរបស់ខ្ញុំទេ។ ខ្ញុំនៅបន្តលេងឱ្យ Paris Saint-Germain ដែលជាក្លឹបដ៏ល្អបំផុតមួយនៅក្នុងពិភពលោក”។ ខ្ញុំមិនទាន់បានសម្រេចចិត្តទេ ខ្ញុំលះបង់ឱ្យអស់ពីសមត្ថភាពនៅពេលនេះ ហើយបន្ទាប់មកយើងនឹងឃើញមានអ្វីកើតឡើងនៅរដូវកាលក្រោយ។

Mbappe បានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ PSG នៅរដូវកាលនេះ ដោយរកបាន២២គ្រាប់ហើយគ្រប់ការបង្ហាញខ្លួន ៣២លើកនិងបង្កើតឪកាសបញ្ចប់ទីបាន ១៦ ដង។

ប្រភព៖ Sportsmole