គ្រូបង្វឹក Thomas Tuchel បានទទួលស្គាល់ប៉ុន្តែបានស្តីបន្ទោសមូលហេតុមកពីការនឿយហត់ដែលធ្វើអោយ Chelsea ទទួល លទ្ធផលបានត្រឹមតែស្មើគ្នា ១ទល់និង១ជាមួយក្រុមភ្ញៀវ Brighton & Hove Albion ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីយប់ថ្ងៃអង្គារ។ ខ្សែបម្រើស្លាបសញ្ជាតិម៉ារ៉ុក Hakim Ziyech មានឪកាសរកបានគ្រាប់បាល់នាំមុខសម្រាប់ក្រុមភ្ញៀវនៅនាទីទី២៨ ដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ ប៉ុន្តែក្រុមរហស្សនាមសត្វរំពេរគឺម្ចាស់ផ្ទះ Brighton មានឪកាសតែតបាល់បញ្ចូលទីវាយបកតាមស្មើ វិញដោយកីឡាករ Adam Webster នៅតង់ទីពីរនាទីទី៦០។

ក្រោយពីធ្វើការប្រកួតក្រៅដីជាលើកទីបីក្នុងរយៈពេលមួយសប្តាហ៍ពេញគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Tuchel មានសុទិដ្ឋិនិយម ដោយបានឃើញកីឡាករបានសម្រាកខ្លះមុនជំនួបសាជាថ្មីជាមួយ Tottenham Hotspur នៅថ្ងៃអាទិត្យ។

លោក Tuchel បានប្រាប់គេហទំព័រ BT Sport យ៉ាងដូច្នេះថាៈខ្ញុំមិនបានឃើញក្រុមណាមួយលេងគ្របដណ្តប់លើ Brighton ច្រើនក្នុងរយៈពេល ៩០នាទីនោះទេ។ ពួកគេលេងបានយ៉ាងក្លាហាន និងបញ្ចូនបាល់មកកាន់ប្រអប់ ដើម្បីបង្កើតឱកាស។ តែខ្ញុំសប្បាយចិត្តប្រសិន Chelsea អាចស៊ុតបញ្ចូលទីបានរហូតដល់ទៅ ២០ គ្រាប់ហើយខ្ញុំក៏ មិនអបអរសាទរទេ ខ្ញុំមិនមានបញ្ហាអ្វីដែរ វាជារឿងធម្មតាទេក៏ព្រោះតែយើងអាចឃើញថាពួកគេនឿយហត់ខ្លាំង។តែពេលនេះក្រុមបានធូរស្រាលហើយ។ នោះគឺជាអារម្មណ៍របស់ក្រុមខ្ញុំនៅពេលនេះ។​ខណៈ Chelsea កំពុងមានគម្លាត១២ពិន្ទុពី ក្រុមកំពូលតារាង Manchester City ក្រុមដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏ក៏មានគម្លាត ៩ ពិន្ទុពីក្រុមលេខ ៥ Arsenal ខណៈក្រុមលោក Mikel Arteta នៅមានបីប្រកួតក្នុងដៃ។

ប្រភព៖ Sportsmole