ខ្សែប្រយុទ្ធ Memphis Depay របស់ក្រុមអ្នកមានបុណ្យ Barcelona បាននិយាយថាក្រុម Barcelona កំពុងផ្តោតជាសំខាន់សម្រាប់ការប្រកួត Champions League នៅថ្ងៃពុធជាមួយក្រុម Bayern Munich ហើយវាប្រៀបបីដូចការប្រកួតវគ្គផ្តាច់ព្រ័ត្រ សម្រាប់ក្រុមយក្សកាតាឡានដូច្នេះដែរ។
ក្រុមរបស់គ្រូបង្វឹកលោក Xavi Hernandez បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខពីរក្នុងពូល E ដូច្នេះប្រសិនពួកគេចង់កក់កៅអីវគ្គ១៦ក្រុមចុងក្រោយនោះ Barcelona ដាច់ខាតត្រូវតែផ្តួលម្ចាស់ផ្ទះ Bayern Munich នៅទឹកដី Allianz Arena អោយខានតែបាន។Barcelona ក៏ប្រឈមនិងការធ្លាក់តែនិងអាចឆ្លងផុតប្រសិន Benfica មិនអាចយកឈ្នះ Dynamo Kiev ក្នុងការប្រកួតមួយផ្សេងទៀតក្នុងពូលនៅយប់ដដែលនោះ ។ ទោះយ៉ាងណាខ្សែប្រយុទ្ធអន្តរជាតិហូឡង់ Depay ជម្រុញទឹកចិត្តមិត្តរួមក្រុមអោយព្យាយាមដណ្តើមយកបីពិន្ទុសម្រាប់ការប្រកួតជាមួយក្រុមជើងឯកអាឡឺម៉ង់។អតីតខ្សែប្រយុទ្ធ Man.Utd បានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបយ៉ងដូច្នេះថា:វាជាឱកាសចុងក្រោយរបស់យើងក្នុងការឈានទៅវគ្គបន្ត វាដូចជាវគ្គផ្តាច់ព្រ័ត្រអញ្ចឹង។ យើងត្រូវតែរៀបចំខ្លួនប្រាណដើម្បីផ្តល់កម្លាំងចិត្ត និងទទួលបានលទ្ធផលល្អ ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានជាប់ជម្រើស១១នាក់ដំបូងទៀងទាត់សម្រាប់ក្រុម នៅរដូវកាលនេះក្រោយចាកចេញពី Lyon ដោយបានបង្ហាញខ្លួន ២០ដងគ្រប់ក្របខណ្ឌប្រកួតទាំងអស់ និងរកបាន៨ គ្រាប់ ព្រមទាំងបញ្ចូនអោយមិត្តរួមក្រុមបញ្ចប់ទី២ដង។កីឡាករអន្តរជាតិ ហូឡង់រូបនេះនៅឡើយ អាចស៊ុតបញ្ចូលទី ឬ Assist នៅ ក្របខណ្ឌ Champions League រដូវកាលនេះទេកំលុងពេលប្រកួតជាមួយ Bayern Munich, Benfica និង Dynamo Kiev កន្លងមក។
ប្រភពៈ Sportsmole