Liverpool បានក្លាយជាក្លឹបអង់គ្លេសដំបូងគេដែល មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងមួយគ្រាប់ក្នុង ១៨ ប្រកួតជាប់ៗគ្នានៅគ្រប់ការប្រកួតទាំងអស់ ក្រោយពីក្រុមម្ចាស់ជើងឯកអង់គ្លេស បានផ្តួលក្លឹបគូប្រជែងរួមទីក្រុង Everton ថ្ងៃពុធ នៅកីឡដ្ឋាន Goodison Park ក្នុងលទ្ធផល៤ទល់និង១ ។គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Jordan Henderson និង Mohamed Salah បានធ្វើឱ្យក្រុមរបស់លោក Jurgen Klopp រកបានការនាំមុខសម្រាប់ក្រុមភ្ញៀវក្នុងរយៈពេល ២០ ដើមតង់ទី១។ ទោះយ៉ាងណាគ្រាប់បាល់វាយបករបស់ Demarai Grayសម្រាប់ Everton នៅមុនបញ្ចប់តង់ទី ១។ ប៉ុន្តែគ្រាប់បាល់មួយទៀតរបស់ Salah នៅតង់ទី២ មុនពេល Diogo Jota បន្ថែមគ្រាប់បាល់ទី៤បានធ្វើឱ្យក្រុមលោក Jurgen klopp ទទួលបានជ័យជំនះ៣លើកចុងក្រោយ ជាប់ៗគ្នា ជាមួយការស៊ុតបញ្ចូលទីគូបដិបក្សដល់ទៅ ៤ គ្រាប់។

Sunderland ក្នុងឆ្នាំ ១៩២៧ គឺជាក្រុមតែមួយគត់ដែលបានស៊ុតបញ្ចូលទី ២ និង ច្រើនជាងនេះ ក្នុង ១៧ ប្រកួតជាប់ៗគ្នានៅគ្រប់ការប្រកួតទាំងអស់ប៉ុន្តែពេលនេះ Liverpool បានបំបែកកំនត់ត្រាមួយនេះជាប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់អង់គ្លេស។

ការប្រកួតលើកចុងក្រោយដែលក្រុមរបស់លោក Klopp ខកខានរកគ្រាប់បាល់ច្រើនជាងមួយគ្រាប់គឺស្មើ ១ទល់និង១ ជាមួយ Chelsea កាលពីថ្ងៃទី ២៨ ខែសីហា ចាប់តាំងពីពេលដែលពួកគេបានស៊ុតបញ្ចូលទីបាន ៥៧ ដងក្នុង ១៨ ប្រកួត គិតជាមធ្យមគឺច្រើនជាងបីក្នុងមួយប្រកួត។ Liverpool នឹងសម្លឹងរកការបន្តការស៊ុតបាល់បញ្ចូលទីដ៏គួរឱ្យកត់សម្គាល់របស់ពួកគេនៅពេលដែលពួក ជួបជាមួយម្ចាស់ផ្ទះ Wolverhampton Wanderers នៅ Molineux នាថ្ងៃសៅរ៍ចុងសប្តាហ៏នេះ។

ប្រភព៖ Sportsmole