Man.Utd កំពុងតែសម្លឹងគេចអោយផុតពីកំនត់ត្រាដ៏អាក្រក់ពេលប្រកួតជាមួយក្រុមកំាភ្លើងធំ Arsenal នៅទឹកដី Old Trafford សប្តាហ៏ទី១៤នារាត្រីថ្ងៃព្រហស្បត្ត៏នេះនៅលីកកំពូលអង់គ្លេស។លោក Michael Carrick នៅតែមានតួនាទីដឹកនាំក្រុមជើងឯកអង់គ្លេស២០សម័យ បំពេញតួនាទិដ៏សំខាន់មួយនេះបើទោះបីជាក្លឹបបានតែងតាំងគ្រូបង្វឹកអាឡឺម៉ង់លោក Ralf Ragnick អោយត្រៀមចូលមកដឹកនាំក៏ដោយ។
គួររំលឹកថា Man.Utd មិនដែលឈ្នះArsenalទេ សម្រាប់ការប្រកួត៦លើកចុងក្រោយ ប៉ុន្តែពួកគេក៏មិនដែលមានប្រវត្តិមិនដែលឈ្នះសោះរហូតដល់ទៅ៧ដងនៅក្របខណ្ឌ Premier Leagueពេលជួបជាមួយក្រុមដែល មាន មូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏នោះដែរ។ទោះយ៉ាងណាក្រុមទំាងពីរប្រកួតចុងក្រោយស្មើគ្នា០ទល់និង០នៅទឹកដី Emirate Stadium ប៉ុន្តែ Arsenal បានផ្តួលពួកគេដោយលទ្ធផល១ទល់និង០នៅទឹកដី Old Trafford កាលពីរដូវកាលចាស់។
មានន័យថា Man.Utd មិនដែលឈ្នះ Arsenal នៅទឹកដី Old Trafford ចាប់តាំងពីខែមេសា ឆ្នាំ២០១៨ពេលដែល អតីតខ្សែការពារ Maroune Fellaini រកបានគ្រាប់បាល់ជ័យជំំនះសម្រាប់ពួកគេនោះ។ទម្រង់លេងដ៏លំបាករបស់ក្រុមបច្ចុប្បន្នគឺ Man.Utd កំំពុងឈរនៅចំណាត់ថ្នាក់លេខរៀងទី៨និងមានគម្លាត៥ពិន្ទុពីក្រុមលោក Mikel Arteta ដែលឈរនៅលេខរៀងទី៥។
ប្រភព៖ Sportsmole