ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបិសាចក្រហម Man. Utd បានបង្កើតកំនត់ត្រាដ៏សំខាន់មួយទៀតក្នុងអជីពក្រោយរកបានគ្រាប់បាល់លើកទី ៨០០សម្រាប់ការប្រកួតក្រប ខណ្ឌ Champions League កាលពីរាត្រីថ្ងៃអង្គារលើក្រុមម្ចាស់ផ្ទះអេស្បាញ Villarreal របស់លោក Unai Emery និង ជាគ្រាប់បាល់លើកទី១៤០នៅក្នុងព្រឹត្តការណ៏ពានរង្វាន់ទ្វីបអឺរ៉ុបនេះផងដែរ ។

កីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ ៣៦ឆ្នាំមានឪកាសស៊ុតបាល់បញ្ចូលទីនៅនាទីទី ៧៨ ក្រោយពីអ្នកចាំទី Geronimo Rulli បោះបាល់មិនបានល្អធ្វើអោយ Ronaldo មានឪកាសឆាបយកបាល់រូចស៊ុតចូលទីបានយ៉ាងល្អ។យ៉ាងណាមិញ Jadon Sancho មានឪកាសរកបានគ្រាប់បាល់ទីពីរនៅក្នុងការប្រកួតនេះនៅនាទីទី៩០ជិតបញ្ចប់ការប្រកួត និងជាលទ្ធផលជ័យជំនះលើកដំបូងក្រោមការដឹកនាំរបស់លោក Michel Carrick ក្នុងនាមអ្នកទទួលខុសត្រូវក្រោយក្លឹបចែកផ្លូវគ្នា ជាមួយលោក Ole Gunnar Solskjaer។

សរុបទៅរយៈពេល១៩ ឆ្នាំហើយចាប់តាំងពី Ronaldo បានស៊ុតបញ្ចូលទីបានគ្រាប់បាល់ដំបូងអោយអតីតក្លឹប Sporting Lisbonខណៈ ១២៨គ្រាប់ក្នុងចំណោម ៨០០ គ្រាប់ កើតឡើងក្នុងអំឡុងពេលរូបគេចំណាយ ពេល លេងអោយ Man United នាពេលកន្លងមកនិងរាប់ទាំងបច្ចុប្បន្ន។ម្ចាស់ជើងឯក Ballon d’Or ៥សម័យរូបនេះ រកបាន ១០ គ្រាប់ហើយក្រោយវិលត្រលប់មកកាន់ទឹកដី Old Trafford និងបង្ហាញខ្លួនបាន១៤ លើកគ្រប់ក្របខណ្ឌប្រកួតខណៈ Man.Utd ឈានទៅវគ្គ ១៦ ក្រុមចុងក្រោយជាមួយនឹងជ័យជម្នះ ២ទល់និង០ នេះ។

ប្រភព៖ Sportsmole