ក្លឹបបិសាចក្រហម Man. United មិនបានរៀបចំផែនការគាំទ្រការចំណាយថវិកានៅក្នុងទីផ្សារដោះដូរកីឡាករអ្នកចាត់ការក្រោមការដឹកនាំរបស់ លោក Ole Gunnar Solskjaer នៅខែមករានោះទេ។ទោះបីជាបានចំណាយប្រាក់យ៉ាងច្រើនក្នុងការនាំយកកីឡាករលំដាប់ពិភពលោកដូចចជាវីរបុរស Cristiano Ronaldo, Jadon Sancho និង Raphael Varane នៅរដូវក្តៅក៏ដោយ ប៉ុន្តែរដូវកាលរបស់ Man Utd ស្ទើរតែមិនដំណើរយ៉ាងរលូនដូចការព្រៀងទុកនោះទេក្រោយចាប់ផ្តើមរដូវកាលថ្មីបាន១១សប្តាហ៏កន្លងទៅនេះ ក្រុមកំពុងឈរនៅចំណាត់ថ្នាក់ទី៦ និងមានគម្លាត៩ពិន្ទុពីក្រុមកំពូលតារាង Chelsea ។
យោងគេហទំព័រ The Mirror បានចុះផ្សាយផ្សាយម្ចាស់ភាគហ៊ុនដែលកាន់កាប់ក្លឹបគឺក្រុមគ្រួសារមហាសេដ្ឋី សញ្ជាតិអាមេរិកត្រកូល Glazer មិនជឿថាការវិនិយោគលើទីផ្សារផ្ទេរដោះដូរកីឡាករជាលើកទីពីរនៅខែមករា២០២២ខាងមុខនេះនឹងដោះស្រាយបញ្ហាមួយចំនួនរបស់ក្លឹបបានទេមានន័យថាម្ចាស់ក្លឹប មិនគាំទ្រ លើការចំណាយ ដើម្បីកែលម្អទម្រង់លេងរបស់ក្រុមនោះឡើយ។
ប្រភពខាងលើបន្តថា: លោក Solskjaer មិនបានបង្ហាញពីអារម្មណ៏ដែលរូបលោកកំពុងស្ថិត ក្នុងហានិភ័យ បាត់បង់តួនាទីនោះទេ។ ប៉ុន្តែអ្នកចាត់ការសញ្ជាតិន័រវេបានទទួលស្គាល់ថាថ្ងៃអវសាន្តកំពុងខិតជិតមកដល់ ស្របពេលដែលរូបលោកកំពុង តស៊ូដឹកនាំក្រុមមុនជួបម្ចាស់ផ្ទះ Watford នៅថ្ងៃសៅរ៏ទី២០ចុងសប្តាហ៏ក្រោយបន្ទាប់ពីចាញ់ ៤ ប្រកួតក្នុងចំណោម ៦លើក ចុងក្រោយនៅ Premier League ។